|
ឱកាសការងារ សម្រាប់អតីតពលករ និងពលរដ្ឋនៅខេត្តឧត្តរមានជ័យ
ថ្ងៃទី ៖ 08-05-2026, ដោយ Dara007 , 60 Views
ឧត្តរមានជ័យៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម(ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី៨ និងទី៩ ខែឧសភា ឆ្នាំ២០២៦នេះ។
វេទិកាការងារនេះ ត្រូវបានរៀបចំនៅក្នុងបរិវេណសាលាស្រុកចុងកាល់ នៅថ្ងៃទី៨ និងនៅថ្ងៃទី៩ នៅក្នុងបរិវេណវេទិកាអុំទូក ស្ថិតក្នុងបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
|