ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាវុធហត្ថលេីផ្ទៃប្រទេស​ ចុះធ្វើធ្វេីការត្រួតពិនិត្យចំនួនទ័ព-កូន និងកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
ថ្ងៃទី ៖ 11-05-2026, ដោយ​​ Dara007 , 78 Views
                     
បន្ទាយមានជ័យៈ អាវុធហត្ថលេីផ្ទៃប្រទេស​ ចុះធ្វើធ្វេីការត្រួតពិនិត្យចំនួនទ័ព-កូន និងកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វេីបច្ចុប្បន្នភាព​ ដល់យោធិនដែលដល់អាយុត្រូវចូលនិវត្តន៍។

ថ្លែងក្នុងពិធីត្រួតពិនិត្យចំនួនទ័ព-កូន និង នីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ នៅព្រឹកថ្ងៃចន្ទ ទី១១​ ខែឧសភា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី៤​ ចុះត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍ បានសម្ដែងការដឹងគុណចំពោះកងរាជអាវុធហត្ថដែលហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវប្រទេសជិតខាងកាលពីពេលកន្លងមក ដែលនេះសបញ្ជាក់ឱ្យឃេីញយ៉ាងច្បាស់ថា​ កងរាជអាវុធហត្ថ​មិនត្រឹមតែចូលរួមការពារសន្តិសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋានប៉ុណ្ណោះទេ ក៏បានលះបង់យ៉ាងធំធេងតស៊ូប្រយុទ្ធការពារជាតិ ការពារប្រជាជន។ ​   

លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា បានបញ្ជាក់ថា​ យោងតាមសេចក្តីណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ចាត់ឱ្យក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះធ្វើធ្វេីការត្រួតពិនិត្យចំនួនទ័ព-កូន ដើម្បីធ្វេីបច្ចុប្បន្នភាព​ ដល់យោធិនដែលដល់អាយុត្រូវចូលនិវត្តន៍​។ ​  

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ក៏បានរាយការណ៍សង្ខេបពាក់ព័ន្ធទៅ​នឹងវឌ្ឍនភាពការងារបញ្ជាការដ្ឋានកងរាជអាវុធហត្ថបន្ទាយមានជ័យ​ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ​ "ភូមិ​ ឃុំ-សង្កាត់​ មានសុវត្ថិភាព"​ រួមនឹងកិច្ចការសង្គមជាច្រើន។

ជាមួយគ្នានោះកងរាជអាវុធហត្ថ​ខេត្ត​ ក៏បានចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវប្រទេសជិតខាង​ក្នុងភូមិសាស្ត្របន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យ​ ដែលបណ្ដាលឱ្យមានរបួស ពិការ​ និងពលីក្នុងសមរភូមិផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អង្គការយូណេស្កូ ផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com