|
សម្ដេចតេជោ៖ ព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើងច្រើននៅព្រឹកនេះ
ថ្ងៃទី ៖ 21-04-2026, ដោយ Dara007 , 51 Views
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍ថា ម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំបានចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។
ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើងព្រះអង្គមានរាជបន្ទូល
ឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម
ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយ
ការវះកាត់ក៏ដោយ។
តាមរយៈខ្ញុំព្រះករុណាខ្ញុំព្រះអង្គសូមផ្ញើ
ការសាកសួរសុខទុក្ខនិងប្រគេនពរ
ចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋ
ដោយការនឹករលឹក៕
|