|
ត្រឹម១០ថ្ងៃ នគរបាលឃាត់ខ្លួនក្មេងទំនើងជាង ១២០នាក់ បញ្ជូនទៅតុលាការ
ថ្ងៃទី ៖ 20-04-2026, ដោយ Dara007 , 7 Views
ភ្នំពេញៈ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិ គ្រប់មូលដ្ឋាន បានអនុវត្តបន្តប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន២៩ករណី។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ ប្រតិបត្តិការនេះ នគរបាល បានឃាត់ខ្លួនជនសង្ស័យ១២៨នាក់បញ្ជូនទៅតុលាការ ក្នុងនោះមួយចំនួនធំត្រូវដេកចូលឆ្នាំក្នុងបន្ទប់ចម្រឹងដែកតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែតែម្ដង។ អ្នកនាំពាក្យរងបានឱ្យដឹងទៀតថា ក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាននោះ មាននៅក្នុងមូលដ្ឋានមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តស្វាយរៀង។
ក្នុងចំណោមករណីសរុប១០ថ្ងៃខាងលើ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ សមត្ថកិច្ចបង្ក្រាបបាន១៦ករណី និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៨៤នាក់ ខណៈ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី កាលឆ្នាំ២០២៥ មានតែជាង១០នាក់ប៉ុណ្ណោះ៕
|