ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចតេជោ ៖ សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះ និងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះ វាស្មើនិងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ
ថ្ងៃទី ៖ 14-04-2026, ដោយ​​ Dara007 , 13 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍ថា សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះ និងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះ វាស្មើនិងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។នេះបើយោងតាមគណនីផ្លូវការរបស់សម្ដេចតេជោនារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ។

សម្ដេចតេជោ មានប្រសាសន៍ថា របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។ តើហាមទេវតាមិនឲ្យចុះមកបានទេ?តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ?បើកម្ពុជាពេលនេះមិនមានជម្ងឺឆ្លងកូវីដ១៩ដូចឆ្នាំ២០២០ផងនោះ។

សម្ដេចតេជោបន្ដថា យើងទទួលស្គាល់ថាយើងនៅមានការលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដី និងពេលវេលាដែលជា ការលំបាករបស់កងកម្លាំងប្រដាប់អាវុធ នៅតាមព្រំដែន និងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។

សម្ដេចតេជោគូសបញ្ជាក់ថា សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀតតើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា?ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា?

សម្ដេចតេជោបន្ថែមថា ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាល ដែលរៀបចំនគរសង្រ្កានដោយគេ ចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ពនិងប្រជាជន ភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិ ទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការ ដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គម ដែលខ្ញុំប្រៀបធៀបថា(របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណនោះឡើយ)។ សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះនិងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើនិងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។

ជាមួយគ្នានេះ សម្ដេចតេជោ សូមគោរពអញ្ជើញអ្នកប្រឆាំង និងការ ចូលឆ្នាំមកសប្បាយរីករាយក្នុងពេល ចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅ ក្រៅប្រទេស។សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនិងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញ: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត តាមមធ្យោបាយរថយន្តក្រុងរ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com