ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយអ្នកធាក់ស៊ីក្លូ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ថ្ងៃទី ៖ 12-04-2026, ដោយ​​ Dara007 , 32 Views
                     
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក នៃសមាគមមូលនិធីត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងផ្ដល់អំណោយមានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិតផ្ទាល់ ក្នុងឱកាសអបអរឆ្នាំថ្មី ក៏ដូចជារលឹកដឹងគុណដល់ពួកគាត់ ដែលបានចូលរួមថែរក្សានូវស៊ីក្លូកម្ពុជា ។

ក្នុងឱកាសជួបសំណេះសំណាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសមាជិកសមាគម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសូមឲ្យមានសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ៗគ្នា ។

លោកជំទាវបណ្ឌិតបន្តថា ក្នុងឱកាសជួបសំណេះសំណាលនេះ គឺមានគោលបំណង៣ធំៗ ក្នុងនោះគឺ ទី១. ការជួបសំណេះសំណាលសួរសុខទុក្ខ និងការផ្ដល់អំណោយជូនសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា, ទី២. ការនាំក្រុមយុវតីជាសមាគមកាយឫទ្ធិនារីកម្ពុជាមកឃើញផ្ទាល់ ពីការលំបាករបស់លោកតា លោកអ៊ំ និងលោកពូៗជាអ្នកធ្លាក់ស៊ីក្លូ ដើម្បីខិតខំរកថវិកា សម្រាប់ផ្គត់ផ្គងគ្រួសារ និងទី៣. ការចូលរួមពីសមាជិកកាយឫទ្ធិនារីកម្ពុជា រួមគ្នាធ្វើសេចក្តីល្អ ជួយដល់អ្នកមានការលំបាក ។

បន្ថែមពីលើនេះ ជាការគិតគូរចំពោះការអភិវឌ្ឍនូវធនធានមនុស្ស លោកជំទាវបណ្ឌិត មានប្រសាសន៍ សម្ដេចធិបតី និងលោកជំទាវ ផ្តល់ជូនអាហារូបករណ៍សម្រាប់ថា្នក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង តាមរយៈសមាគមសិស្ស-និស្សិត អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កូន ចៅរបស់លោកតា លោកអ៊ំ លោកពូ ដែលជាសមាជិករបស់សមាគមមូលនិធិត្រីចក្រយានកម្ពុជា ។

ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកតា លោកអ៊ំ លោកពូ ដែលបានចំណាយជាថវិកាក្តី សម្ភារក្តី ឧបត្ថម្ភជូនដល់វីរយុទ្ធជនជួរមុខ រួមទាំងជនភៀសសឹក ដែលនេះជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីខ្មែរស្រឡាញ់ខ្មែរ។ លោកជំទាវបណ្ឌិត ក៏សូមថ្លែងអំណរគុណជូនដល់សប្បុរសជន សមាជិក សមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានឧបត្ថម្ភទ្រព្យធនសម្រាប់ចែកជូនក្នុងកម្មវិធីថ្ងៃនេះ ។

ក្នុងឱកាសនោះ លោកតាៗ លោកអ៊ំ និងលោកពូជាអ្នកធាក់ស៊ីក្លូ បានបង្ហាញនូវការសប្បាយរីករាយ និងថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ពួកគាត់ តាមរយៈការផ្ដល់ថវិកាសម្រាប់អាហារប្រចាំថ្ងៃ និងឧបត្ថម្ភសម្ភារផ្សេងៗជាបន្តបន្ទាប់ ជាពិសេសក្នុងពិធី បុណ្យភ្ជំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិ ។

សូមរំលឹកបញ្ជាក់ថា សម្ដេតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា កាលពីឆ្នាំ២០១៨ ដើម្បីជួយទ្រទ្រង់នូវជីវភាពរស់នៅជូនដល់លោកតា លោកអ៊ំ លោកពូ បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ។ បច្ចុប្បន្ន សមាគមមានសមាជិកចំនួន ៣៨៣នាក់ កំពុងប្រកបរបរធាក់ស៊ីក្លូ ដោយរាជរដ្ឋាភិបាលបានជួយឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ ឯកសណ្ឋាន បណ្ណមូលនិធិសុខាភិបាលប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ការឧបត្ថម្ភជូនក្រុមគ្រួសារ របស់សមាជិកដែលទទួលមរណភាព ការផ្លាស់ប្តូរវេនគ្នាដឹកភ្ញៀវទេសចរក្នុងតំបន់ផ្លូវថ្មើរជើងចតុមុខ រួមទាំងជំនួយបច្ចេកទេសក្នុងការជួសជុលថែទាំស៊ីក្លូ យ៉ាងទៀងទាត់ផង ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញ: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត តាមមធ្យោបាយរថយន្តក្រុងរ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com