|
សម្ដេចធិបតី សូមអរគុណចំពោះលោកប្រធានាធិបតីបារាំង ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមាន
ថ្ងៃទី ៖ 09-04-2026, ដោយ Dara007 , 8 Views
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា សូមអរគុណចំពោះលោកប្រធានាធិបតី Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមានដើម្បីពង្រឹងចំណងមិត្តភាពទ្វេរភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសការរៀបចំតម្លើងកម្រិតនៃទំនាក់ទំនងរវាងកម្ពុជានិងបារាំងដល់កម្រិត "ភាពជាដៃគូរយុទ្ធសាស្ត្រ - Strategic Partnership" នៅពេលឆាប់ៗខាងមុខ។
សម្ដេចធិបតី រង់ចាំស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីមកកាន់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមរបស់លោកក្នុងកិច្ចប្រជុំកំពូល បណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (20th Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ៕
|