ប្រាប់អ្នកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន អំពីការត្រឡប់មកវិញ ក្រោយបញ្ចប់កិច្ចប្រជុំកំពូល One Health Summit និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត រសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោក តាន់ ហ្សង់ហ្វ្រង់ស័រ មានប្រសាសន៍ថា ជម្លោះបែបកម្ពុជា-ថៃនេះ មានច្រើនណាស់នៅក្នុងពិភពលោក ប្រវត្តិសាស្រ្តពិភពលោកស្ដែងឱ្យឃើញថា អ្នកខ្លាំងផ្នែកយោធា មិនមែនចេះតែឈ្នះរហូតទេ ឧទាហរណ៍ជាក់ស្ដែងករណី ទីម័រឡេស្តេរនិងឥណ្ឌូនេស៊ី សម្រេចបាននៅឆ្នាំ២០០២ ករណីមួយទៀតគឺ ប៉ាណាម៉ា និងសហរដ្ឋអាមេរិក សម្រេចបាននៅឆ្នាំ ១៩៩៩»។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា ក្នុងការដោះស្រាយបញ្ហាអន្តរជាតិ ឬជម្លោះរវាងប្រទេសមួយទៅប្រទេសមួយ រាជរដ្ឋាភិបាលតែងតែត្រូវពិចារណា និងថ្លឹងថ្លែងយ៉ាងម៉ត់ចត់លើគ្រប់មធ្យោបាយដែលអាចអនុវត្តបាន ដើម្បីធានាថា សេចក្ដីសម្រេចនីមួយៗ នាំមកនូវផលប្រយោជន៍ច្រើនជាងការខាតបង់សម្រាប់ប្រទេសជាតិ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ, ជម្លោះប្រភេទដូចករណីកម្ពុជា និងថៃ មិនមែនមានតែនៅក្នុងតំបន់នេះប៉ុណ្ណោះទេ ប៉ុន្តែមានជាច្រើនករណីនៅលើពិភពលោក ដែលប្រវត្តិសាស្ត្របានបង្ហាញថា ប្រទេសដែលមានអំណាចយោធាខ្លាំង មិនមែនតែងតែទទួលបានជ័យជម្នះជានិច្ចនោះទេ។
ដើម្បីបញ្ជាក់ពីចំណុចនេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឧទាហរណ៍ករណីទីម័រឡេស្តេ និងឥណ្ឌូនេស៊ី ដែលសម្រេចបានដំណោះស្រាយនៅឆ្នាំ២០០២ ព្រមទាំងករណីប៉ាណាម៉ា និងសហរដ្ឋអាមេរិក ដែលសម្រេចបាននៅឆ្នាំ១៩៩៩។ ករណីទាំងនេះបង្ហាញថា ពេលវេលា កាលៈទេសៈ ប្រវត្តិសាស្ត្រ ការប្រើប្រាស់ច្បាប់អន្តរជាតិ និងការទូត រួមទាំងការចងចាំតជំនាន់ សុទ្ធសឹងជាកត្តាសំខាន់ដែលអាចកំណត់លទ្ធផលរយៈពេលវែង រវាងប្រទេសខ្សោយជាង និងប្រទេសខ្លាំងជាង៕