ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
វត្តមានរបស់សម្តេចធិបតីនៅប្រទេសបារាំ បានលើកកម្ពស់ពហុភាគីនិយម និងកិច្ចសន្ទនា
ថ្ងៃទី ៖ 09-04-2026, ដោយ​​ Dara007 , 11 Views
                     
ភ្នំពេញៈ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសបារាំងនាពេលនេះ បានបង្ហាញថាយ៉ាងច្បាស់ថា កម្ពុជាបានជ្រើសរើសទស្សនវិស័យពិភពលោកមួយ ដែលលើកកម្ពស់ពហុភាគីនិយម និងកិច្ចសន្ទនា។

ប្រាប់អ្នកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន អំពីការត្រឡប់មកវិញ ក្រោយបញ្ចប់កិច្ចប្រជុំកំពូល One Health Summit និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា តាមរយៈវត្តមានរបស់សម្តេចមហា បវរធិបតី ៣ថ្ងៃចុងក្រោយមកនេះ នៅសាធារណរដ្ឋបារាំង ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិស្តីពីសុខភាពតែមួយ និងដើម្បីជួបបំពេញកិច្ចការងារជាប្រធានាធិបតីបារាំង ម៉ាក្រុង, កម្ពុជាច្បាស់ណាស់ជ្រើសយកទស្សនៈវិស័យពិភពលោកមួយ ដែលលើកតម្កើងពហុភាគីនិយម កិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ»។

សូមបញ្ជាក់ដែរថាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់០៩ ខែមេសា នៅប្រទេសបារាំង។ កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាព មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។ ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលប្រារព្ធឡើងនៅទីក្រុងលីយ៉ុង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មេដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់ឱកាសឱ្យឡើងចែករំលែកទស្សនទានគន្លឹះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសុខភាពជាសកល។ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏ទទួលបានឱកាសឡើងថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកទស្សនទានលើបញ្ហាសុខភាពសកលលោកផងដែរ។ សម្តេចបានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទចំនួន៣ រួមមាន៖ ១.អភិបាលកិច្ច និងវិទ្យាសាស្ត្រ, ២.ជំងឺឆ្លង និង៣. ជំងឺមិនឆ្លងថែមទៀត។ សម្តេចក៏បានគូសរំលេចពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវ​នាវដល់​បង​ប្អូន​អតីត​ពលករ​មក​ពីប្រទេស​ថៃ​មកចុះឈ្មោះ​ធ្វើតេស្ដ​វាយតម្លៃ​ទទួល​​ស្គាល់​ជំនាញពីមុន (RPL)ដោយ​ឥតគិត​ថ្លៃ ចាប់​ពីថ្ងៃ​នេះ​​តទៅ ដើម្បី​​បំប្លែង​​បទ​​ពិសោធ​ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com