ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ខែមីនា មានគ្រោះអគ្គិភ័យកើតឡើង ៦១ករណី ថយជាង ៣០ករណី
ថ្ងៃទី ៖ 07-04-2026, ដោយ​​ Dara007 , 7 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៦១ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៤៣ខ្នង តូប២០ បន្ទប់១០ ឡថ្នាំជក់១កន្លែង និងឡចំហុយសន្លឹកថ្នាំជក់២កន្លែង។

ក្រៅពីនេះ គ្រោះកាចនេះ ក៏បណ្ដាលឱ្យឆេះគំនរអេតចាយ១កន្លែង រោង៣កន្លែង ម៉ាស៊ីន៣គ្រឿង បំពង់កម្ដៅ១ គ្រឿង រថយន្ត២គ្រឿង ព្រៃ៥កន្លែង ដើមប្រេងខ្យល់៣៥០ដើមព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បើធៀបនឹងខែកុម្ភៈ ករណីអគ្គិភ័យដែលកើតមានឡើងក្នុងខែមីនាបានថយចុះ៣៦ករណី និងការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋបានថយចុះ៤០ខ្នង។នេះបើតាមរបាយការណ៍ដដែល។

សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវការប្រើប្រាស់ប្រភពភ្លើង ពោលគឺមុនចាកចេញពីលំនៅដ្ឋានត្រូវពន្លត់ភ្លើង ទៀន ធូប ឬបិទកុងតាក់ភ្លើង ចង្ក្រានហ្គាសឱ្យបានរួចរាល់ និងមានសុវត្ថិភាព។ ក្នុងករណីមានអគ្គិភ័យកើតឡើង សូមទាក់ទងទៅកាន់លេខ ១១៨ ឬតាមតេឡេក្រាម ១១៨ ដើម្បីសុំការអន្តរាគមន៍ពីកម្លាំងជំនាញ ឬរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល បានបន្តដាក់ចេញនូវវិធានការបន្ថែមទៀតដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ដោយរដ្ឋទទួលបន្ទុកជំនួសចំនួន១០% ទាំងស្រុង ចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com