ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អតីត​ពលករធ្វើ​ការ​ងារខាងសំណង់​​ថៃ ចុះឈ្មោះ​ធ្វើតេស្ដវាយ​តម្លៃ​ទទួល​ស្គាល់​ជំនាញ​​ពីមុន​ដោយឥតគិតថ្លៃ
ថ្ងៃទី ៖ 09-04-2026, ដោយ​​ Dara007 , 9 Views
                     
ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវ​នាវដល់​បង​ប្អូន​អតីត​ពលករ​មក​ពីប្រទេស​ថៃ​មកចុះឈ្មោះ​ធ្វើតេស្ដ​វាយតម្លៃ​ទទួល​​ស្គាល់​ជំនាញពីមុន (RPL)ដោយ​ឥតគិត​ថ្លៃ ចាប់​ពីថ្ងៃ​នេះ​​តទៅ ដើម្បី​​បំប្លែង​​បទ​​ពិសោធ​​ជាក់​​ស្តែង​ឱ្យ​​ទៅ​​ជា​វិញ្ញា​បន​បត្រ​​ទទួល​​ជំនា​ញ​​ផ្លូវ​ការ​។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ​បាន​ថ្លែង​នៅ​ថ្ងៃទី០៩ ខែ​មេសា​នេះ​ថា ការ​​រៀប​ចំ​ការ​​ធ្វើតេស្ត RPL ជូនដល់​បងប្អូន​អតីត​ពល​ករ​មកពីថៃដោយឥតគិតថ្លៃនេះ ធ្វើឡើង​ទៅតាម​អនុសាស​ន៍​ណែ​នាំ​របស់​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយ​ក​រដ្ឋ​មន្រ្តីកម្ពុជា ក្នុងការជំរុញ​ការអភិវឌ្ឍ​និងទទួល​ស្គាល់​លើ​មុខជំនាញ​បងប្អូនអតីត​ពលករខ្មែរ​ដែល​ធ្លាប់​មាន​ពី​មុន​មកនៅប្រទេសថៃ។

លោកបន្តថា មុខជំនាញដែលគ្រោងអនុវត្តមានចំនួន ៨មុខ​​ជំនាញ នៅក្នុងវិស័យសំណង់ ដែលពួក​គាត់​អាច​យក​ទៅប្រើប្រាស់ ដើម្បីទទួលបានឱកាសការងារល្អ និង​ប្រាក់​ចំណូល​ខ្ពស់ជាងមុន។ ជំនាញទាំង ៨នោះរួមមាន ការ​ងារ​កំបោរ (រៀបឥដ្ឋនិងបូក) ការងារការ៉ូ ការដំ​ឡើង​ពុម្ព ការដំឡើងបណ្តាញបំពង់ទឹក ការដំ​ឡើង​បណ្តាញ​អគ្គិសនីក្នុងអគារ ការងាររន្ទា ការដំឡើងសរសៃដែក និង​ការផ្សារអគ្គិសនី។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖«ការចុះឈ្មោះធ្វើតេស្ត RPL​ដោយ​ឥតគិតថ្លៃនេះ គឺជាការ​យក​ចិត្តទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ជាពិសេស​បង​ប្អូន​អតីត​ពលករ​ដែល​ត្រឡប់មកពីថៃ គឺយើងផ្តល់​ឱកាស​ដល់ពួក​គាត់ដែល​មាន​ជំនាញ​ពិតប្រាកដ ប៉ុន្ដែ​មិនទាន់មានការទទួល​ស្គាល់​មុខ​ជំនាញជាផ្លូវការ ឬគុណវុឌ្ឍិរបស់ពួកគាត់»។

លោក ស៊ុន មេសា បន្ថែមថា សម្រាប់​អតីត​ពលករ​មកពី​ប្រទេ​សថៃ នឹងទទួលបានការស្គាល់សមត្ថភាព មាន​ឱកា​ស​ការងារល្អ ទទួលបានប្រាក់ចំណូលខ្ពស់ និង​ក្លាយ​ជា​បុគ្គលិក​ក្នុងប្រព័ន្ធ ដែលនឹងទទួល​បានអត្ថ​ប្រយោជន៍​ពី​បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ក៏ដូច​ជាប​ង្កើ​ន​ជំនឿចិត្តលើខ្លួនឯង ក៏ដូច​ជាជំរុញ​ការ​សិក្សាពេញ​មួយ​ជីវិត។ សម្រាប់អ្នកវិនិយោគវិញ​នឹងបានយល់ដឹងពីកម្រិត​ជំនាញបុគ្គ​លិកភ្លាមៗ ដើម្បី​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការបណ្តុះ​បណ្តាលបុគ្គលិក​ដែលមាន​ជំនា​ញ​ស្រាប់ ធានាស្តង់ដា គុណភាពការងារ និងបង្កើន​ទំនុកចិត្ត​វិនិយោគ ជាពិសេសអាច​បង្ហាញដៃគូពី​កម្លាំងកម្មករ​ដែល​មាន​ជំនាញស្តង់ដាខ្ពស់ផងដែរ។ នេះបើតាម​ការបញ្ជាក់​ពី​លោក ស៊ុន មេសា។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឱ្យ​ដឹង​ថា ក្រសួងគ្រោង​នឹងចាប់ផ្តើម​អនុវត្តកម្មវិធី​វាយ​តម្លៃ​ទទួលស្គាល់ជំនាញពីមុន (RPL) ដល់អតីត​ពលករ​មក​ពី​ប្រទេសថៃក្នុងជំហានទី១ ជារៀងរាល់ចុងសប្តាហ៍ ដែល​នឹង​ចាប់​ផ្តើម​នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ។ ចំពោះការធ្វើតេស្ដនេះ ​មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង៩ រួមមាន៖ ១-វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ២-វិទ្យាស្ថានជាតិ​បណ្តុះបណ្តាលបច្ចេកទេស (NTTI), ៣-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), ៤-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI), ៥-វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប, ៦-វិទ្យាស្ថាន​ពហុបច្ចេក​ទេសភូមិ​ភាគ​តេជោ​សែន​ស្វាយ​រៀង (RPITSSR) នៅខេត្ត​ស្វាយ​រៀង, ៧-វិទ្យាស្ថាន​បច្ចេក​វិទ្យាបាត់ដំបង (BIT) នៅខេត្តបាត់ដំបង, ៨-វិទ្យាស្ថាន​ពហុប​ច្ចេក​ទេស​ខេត្ត​បន្ទាយ​មានជ័យ (PIBMC) ខេត្ត​បន្ទាយ​មានជ័យ, និង ៩-វិទ្យា​ស្ថាន​ពហុ​បច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ខេត្តតាកែវ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវ​នាវដល់​បង​ប្អូន​អតីត​ពលករ​មក​ពីប្រទេស​ថៃ​មកចុះឈ្មោះ​ធ្វើតេស្ដ​វាយតម្លៃ​ទទួល​​ស្គាល់​ជំនាញពីមុន (RPL)ដោយ​ឥតគិត​ថ្លៃ ចាប់​ពីថ្ងៃ​នេះ​​តទៅ ដើម្បី​​បំប្លែង​​បទ​​ពិសោធ​ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com