ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី៖ ថៃ នឹងរៀបចំក្បាលម៉ាស៊ីន JBC ឱ្យបានត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា
ថ្ងៃទី ៖ 11-04-2026, ដោយ​​ Dara007 , 39 Views
                     
តាកែវៈ​ សម្តេចធិបតី បានថ្លែងថា រដ្ឋាភិបាលថៃ នឹងរៀបចំក្បាលម៉ាស៊ីន JBC ឱ្យបានត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគី ដែលបានធ្វើកន្លងមក ។ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ស្ថិតនៅខេត្តតាកែវ នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៦ ។

សម្ដេចធិបតីសង្ឃឹមថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែលក្នុងនោះមានដូចជា ដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំងពីរបានឯកភាពចុះហត្ថលេខាជាមួយគ្នា រួមទាំងយន្តការអន្តរជាតិផងដែរ។ សម្ដេចធិបតីបានបញ្ជាក់ថា យន្តការទាំងនេះរដ្ឋាភិបាលថៃ ក៏បានលើកឡើងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាផងដែរ ហើយរដ្ឋាភិបាលថៃ ក៏មិនបានប្រកាសទាត់ចោលកិច្ចព្រមព្រៀងណាមួយជាមួយកម្ពុជានៅឡើយនោះដែរ។ សម្ដេចធិបតីអះអាងថា ការប្រើសង្គ្រាមដើម្បីដោះស្រាយបញ្ហាព្រំដែន គឺមិនងាយបញ្ចប់នោះទេ គឺមានតែការចរចាប៉ុណ្

ណោះ ទើបអាចដោះស្រាយបញ្ចប់បាន ជាពិសេសការចរចាទ្វេភាគី ដោយការស្មោះត្រង់ជាមួយគ្នា ដើម្បីបញ្ជៀសការបង្ហូរឈាម និងកុំឱ្យមានពលរដ្ឋ និងកងកម្លាំងបាត់បង់ជីវិត។ សំឡេង«សម្ដេចធិបតី៖ សង្គ្រាមសងទៅសងមក មិនងាយបញ្ចប់នោះទេ ប៉ុន្តែបើដោះស្រាយតាមយន្តការច្បាប់ យន្តការអន្តរជាតិ និងការទូត គឺជាយន្តការដែលអាចបញ្ចប់បញ្ហាព្រំដែនបានយូរអង្វែង និង មិនមានការបាត់បង់ជីវិត។

ប៉ុន្តែយន្តការនេះត្រូវការពេលបន្តិចដែលទាមទារឱ្យយើងត្រូវអត់ធ្មត់ ដើម្បីសម្រេចជោគជ័យ។ ជាមួយគ្នានេះ សម្ដេចធិបតីប្រកាសថា ដរាបណាការដោះស្រាយតាមផ្លូវច្បាប់ និងការទូតមិនទាន់បិទទ្វារ គឺរាជរដ្ឋាភិបាលមិនបោះបង់ចោលនោះឡើយ។ សម្តេចធិបតីបានថ្លែងថា កម្ពុជា មិនរំលោភបំពានលើអធិបតេយ្យប្រទេសណាមួយនោះឡើយ ហើយកម្ពុជា ក៏មិនឱ្យប្រទេសណាមករំលោភលើអធិបតេយ្យរបស់កម្ពុជានោះដែរ។

សម្តេចធិបតី គូសបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល និងកងទ័ពថៃ មិនទាន់ទាត់ចោលសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នោះទេ។ ចំណុចនេះ គឺស្របគ្នានឹងរាជរដ្ឋាភិបាល ហើយក៏ជាគន្លឹះក្នុងការដោះស្រាយបញ្ហាព្រំដែនផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
តាកែវៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ រាជរដ្ឋាភិបាលបានថយថវិកាជាតិ ៥០លានដុល្លារ ដើម្បីជួយទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈសម្រាប់ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com