ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋចំណាយថវិកា៥០លានដុល្លារ ទប់ទល់ការឡើងថ្លៃតម្លៃប្រេងឥន្ធនៈ
ថ្ងៃទី ៖ 11-04-2026, ដោយ​​ Dara007 , 31 Views
                     
តាកែវៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ រាជរដ្ឋាភិបាលបានថយថវិកាជាតិ ៥០លានដុល្លារ ដើម្បីជួយទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈសម្រាប់ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា បន្ទាប់ពីសង្គ្រាមផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ាមក បានប៉ះពាល់ដល់តម្លៃប្រេងជាសកល រួមទាំងកម្ពុជាផងនោះ រដ្ឋត្រូវចំណាយ៥០លានដុល្លារទប់ទល់ទៅនឹងតម្លៃប្រេងដែលបានឡើងថ្លៃយ៉ាងកំហុគ។ សម្តេចធិបតីគូសបញ្ជាក់ថា ក្នុងមួយខែ រដ្ឋត្រូវថយចំណូល ៥០លានដុល្លារ តាមរយៈការថយអាករពិសេសពន្ធនេះ។ បន្ថែមពីលើនឹង LDC ដើម្បីធានានូវថ្លៃអគ្គិសនីជូនបងប្អូនកុំឱ្យឡើង មកដល់ម៉ោងនេះ EDC ចេញ ៣៥លានហើយ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ ដើម្បីទប់ថ្លៃ ព្រោះតម្លៃត្រូវឡើង ហើយប្រទេសខ្លះត្រូវឡើងហើយ តែនៅកម្ពុជា យើងត្រូវទប់»។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល ជួយទប់តម្លៃប្រេងនេះ ក៏បានជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋផងដែរ។ សម្តេចធិបតីបន្ថែមថា បើសិនការជួបបញ្ហាតម្លៃប្រេងអូសបន្លាយមានរយៈពេលវែងទៀត រាជរដ្ឋាភិបាល ក៏នឹងមានវិធានបន្ថែមទៀត សម្រាប់ជួយប្រជាពលរដ្ឋ ទោះបីរដ្ឋត្រូវថយ ៥០លានដុល្លារ ដើម្បីទុកថវិកាជួយប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចធិបតីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍បញ្ជាក់ថា ក្នុងពេលលំបាកនេះ គឺរាជរដ្ឋាភិបាល តែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ សូមបញ្ជាក់ថា បច្ចុប្បន្នថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់លក់គឺតម្លៃប្រេងសាំង ៥ ២០០ រៀល និងប្រេងម៉ាស៊ូត ៦ ៩០០ រៀលក្នុង ១លីត្រ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
តាកែវៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ រាជរដ្ឋាភិបាលបានថយថវិកាជាតិ ៥០លានដុល្លារ ដើម្បីជួយទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈសម្រាប់ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com