|
ទូលព្រះបង្គំហ៊ុន ម៉ានី មានសេចក្ដីសោមនស្ស និងត្រេកអរជាអនេក ការព្យាបាលដោយការវះកាត់ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រព្រឹត្តទៅដោយជោគជ័យ
ថ្ងៃទី ៖ 20-04-2026, ដោយ Dara007 , 43 Views
ភ្នំពេញៈ ទូលព្រះបង្គំហ៊ុន ម៉ានី មានសេចក្ដីសោមនស្ស និងត្រេកអរជាអនេក បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈសាររបស់ សម្ដេចតេជោ និង ក្រសួងព្រះបរមរាជវាំង ដែលបានបញ្ជាក់ថា ការព្យាបាលដោយការវះកាត់ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងនោះគឺព្រះរាជសុខភាព និងព្រះកាយពលរបស់ព្រះអង្គមានស្ថានភាពប្រសើរឡើងវិញជាលំដាប់។
ក្នុងនាមជាប្រជានុរាស្ត្រដែលតែងតែគោរពស្រលាញ់ព្រះអង្គ ទូលព្រះបង្គំជាខ្ញុំសូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងការបន្តគង់ប្រថាប់ដើម្បីតាមដានថែទាំព្រះរាជសុខភាព និងសូមព្រះរាជសុខភាពរបស់ព្រះអង្គ បានធូរសះស្បើយ មានព្រះកាយពលល្អបរិបូរណ៍ឡើងវិញ ដើម្បីយាងនិវត្តន៍បន្តមកគង់ប្រថាប់ជាដ៏ត្រជាក់ត្រជុំ ដល់កូនចៅ និងប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចតទៅ។
សូមឆ្លៀតឱកាសនេះ លោកសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិន ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ និងព្យាបាលព្រះរាជសុខភាពព្រះអង្គ រហូតទទួលបានលទ្ធផលជោគជ័យយ៉ាងប្រសើរនៃការព្យាបាលដោយការវះកាត់នេះ។
|