ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា IMF ពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មអតីតពលករពីប្រទេសថៃ
ថ្ងៃទី ៖ 10-03-2026, ដោយ​​ Dara007 , 9 Views
                     
ភ្នំពេញៈ កម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មអតីតពលករពីប្រទេសថៃ ដើម្បីចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jochen M. Schmittmann តំណាងប្រចាំតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា ឡាវ និងវៀតណាម និងសហការី នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពការងារ ផ្លាស់ប្តូរយោបល់លើការស្រូបទាញកម្លាំងពលកម្ម ការអភិវឌ្ឍជំនាញ ជាពិសេស ការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍មកពីប្រទេសថៃ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអំណរគុណចំពោះកិច្ចសន្ទនាជាបន្តបន្ទាប់ប្រកបដោយភាពស្ថាបនារបស់ IMF ជាមួយកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជំនួបដែលពិភាក្សាផ្លាស់ប្តូរទស្សនៈពីបច្ចុប្បន្នភាពស្ថានភាពទីផ្សារការងារ តម្រូវការជំនាញ និងកម្លាំងពលកម្ម ព្រមទាំងទស្សនវិស័យនៃការងារនាពេលខាងមុខ ចំពោះអតីតពលករដែលវិលត្រឡប់មកវិញ ដោយលោកបានគូសបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះមានសារៈសំខាន់ និងទាន់ពេលវេលា ខណៈដែលប្រទេសកម្ពុជាកំពុងបន្តពង្រឹងភាពធន់នៃទីផ្សារការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធអភិវឌ្ឍជំនាញ និងប្រព័ន្ធផ្គូផ្គងការងារ។

ទន្ទឹមនឹងនេះ លោក ហេង សួរ បានលើកឡើងពីកិច្ចអន្តរាគមន៍យ៉ាងទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តោតលើការផ្តល់សេវាកម្មទីផ្សារការងារជាក់ស្តែងសំខាន់ៗ ដូចជា ការពង្រឹងតួនាទីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងការប្រមូលព័ត៌មាននៃឱកាសការងារពីនិយោជក ហើយផ្សព្វផ្សាយឱកាសការងារ តាមរយៈការបើកដំណើរការលេខទូរស័ព្ទ ១២៩៧ និងបណ្តាញសង្គម ព្រមទាំងការរៀបចំវេទិកាការងារ និងពិព័រណ៍ការងារនៅតាមមូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់អតីតពលករ ជាមួយការផ្តល់ព័ត៌មានពីរបបសន្តិសុខសង្គម និងជម្រើសបណ្តុះបណ្តាលជំនាញផងដែរ។

ជាមួយគ្នានេះ ក្រសួងក៏បានផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ដល់ពួកគាត់ ក៏ដូចជាយុវជនពីគ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យទទួលបានជំនាញពិតប្រាកដក្នុងរយៈពេលខ្លី និងឆាប់ទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

បន្ថែមពីនេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អតីតពលករ ក្រសួងក៏បានផ្តល់ឱកាសធ្វើតេស្តទទួលស្គាល់សមត្ថភាពដែលមានពីមុន (RPL) ដោយឥតគិតថ្លៃ លើមុខជំនាញក្នុងវិស័យសំណង់ជាដើម។ ជាការឆ្លើយតប លោក Jochen M. Schmittmann បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោករដ្ឋមន្រ្តី ចំពោះការចែករំលែកពីយន្តការអន្តរាគមន៍ ការធ្វើសមាហរណកម្ម ក៏ដូចជាការធ្វើបច្ចុប្បន្នភាពពីស្ថានភាពអតីតពលករពីប្រទេសថៃ ហើយទិន្នន័យច្បាស់លាស់ទាំងនេះពិតជាមានសារៈសំខាន់សម្រាប់ IMF។

លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា IMF នឹងបន្តភាពជាដៃគូជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IMF បន្ថែមទៀត ដើម្បីចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អង្គការសហប្រជាជាតិបន្តស្វែងរកមធ្យោបាយចូលរួមគាំទ្រ និងជួយសម្រាលទុក្ខលំបាករបស់ជនភៀសសឹក និងកម្មករចំណាកស្រុកកម្ពុជា ដែលបានវិលត្រឡប់ពីថៃ ដើម្បីស្តារជីវភាព និងការរួមបញ្ចូលពួកគេឡើងវិញក្នុងសេដ្ឋកិច្ច និងសង្គម។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com