ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាវុធហត្ថនារី បានចូលរួមកិច្ចការងារសង្គមយ៉ាងសកម្ម
ថ្ងៃទី ៖ 07-03-2026, ដោយ​​ Dara007 , 24 Views
                     
បន្ទាយមានជ័យៈ អាវុធហត្ថនារី បានចូលរួមកិច្ចការងារសង្គមយ៉ាងសកម្ម ដែលសង្គមជាតិខ្វះមិនបាន។

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង អាវុធហត្ថនារី គ្រួសារអាវុធហត្ថរបួស និងពលីសរុបចំនួន២៤នាក់ ប្រារព្ធធ្វើសាលប្រជុំ តូច ជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខដល់ក្រុមគ្រួសារអាវុធហត្ថកម្លាំងជួរមុខដែលពលី របួស ពិការ និងមានជម្ងឺសម្រាកព្យាបាល សម្រាកលំហែលមាតុភាព និងអតីតយោធិន នៃកងរាជអាវុធហត្ថផងដែរ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានថ្លៃងអំណរគុណដល់អាវុធហត្ថនារី ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទី ភាកិច្ច របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយវិន័យ និងក្រមសិលធម៌ វិជ្ជា ជីវៈ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងាររបស់អង្គភាពសម្រេចបានលទ្ធផលយ៉ាងត្រចេះត្រចង់ ។ មិនត្រឹមតែប៉ុណ្ណោះអាវុធនារី ក្រៅពីកិច្ចការងារស្នូល ក៏បានចូលរួមកិច្ចការងារសង្គមយ៉ាងសកម្មផងដែរ។    

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានបញ្ជាក់ថា កងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ លេីកទឹកចិត្តដល់អាវុធហត្ថនារី ក្នុងការផ្តល់ដំណែង តួនាទី នារីតាមរយៈសមត្ថភាព និងបទពិសោធន៍ ស្នាដៃជាបន្តបន្ទាប់ ចំពោះបងប្អូននារីដែលមានសមត្ថភាព។    

  ក្នុងនោះដែរគ្រួសារអាវុធហត្ថពលី-ពិការ-របួស ចំនួន០៦ គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករទំងន់ ៧០គីឡូក្រាម មី ចំនួន០២កេស ទឹកសុទ្ធចំនួន០២កេស ទឹកក្រូច ចំនួន០២កេស ត្រីខ ចំនួន ០២យួរ និងថវិកាចំនួន១លានរៀល ដោយឡែកអាវុធហត្ថនារីចំនួន១៩នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករទំងន់៧០គីឡូក្រាម មី ចំនួន០២កេស ទឹកសុទ្ធ ចំនួន០២កេស ទឹកក្រូច ចំនួន០២កេស ត្រីខ ចំនួន ០២យួរ និងថវិកា ចំនួន ៤០ម៉ឺនរៀល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ស្វាយរៀងៈ ក្រសួងបរិស្ថាន សម្រេចផ្អាកដំណើរផលិតកម្ម ក្រុមហ៊ុន JT ALUMINUM INDUSTRY (CAMBODIA) CO., LTD. ខេត្តស្វាយរៀង ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញការគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់បរិស្ថាន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com