ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អភិបាលខេត្ដកំពង់ធំ បញ្ជាឱ្យទប់ស្កាត់ជនឆ្លៀតឱកាសទិញប្រេងឥន្ទនៈស្តុកទុកឱ្យខាងតែបាន
ថ្ងៃទី ៖ 07-03-2026, ដោយ​​ Dara007 , 15 Views
                     
កំពង់ធំៈ អភិបាលខេត្ដកំពង់ធំ បានបញ្ជាឱ្យរដ្ឋបាលក្រុងស្រុកទាំង៩ មន្ទីររ៉ែនិងថាមពល និងមន្ទីរពាណិជ្ជកម្មទប់ស្កាត់ជនឆ្លៀតឱកាសទិញប្រេងឥន្ទនៈស្តុកទុកឱ្យខាងតែបាន ដែលធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ នៃការផ្គត់ផ្គង់ប្រេងជាប្រក្រតីនៅក្នុងខេត្ត។

លោក នួន ថារ័ត្ន អភិបាលខេត្ដកំពង់ធំបានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ មន្ទីររ៉ែនិងថាមពល និងមន្ទីរពាណិជ្ជកម្ម បន្តតាមដាននូវភាពមិនប្រក្រតីនេះ ដោយសង្កេតឃើញថា មានជនឆក់ឱកាសមួយក្តាប់តូចបានដំឡើងថ្លៃប្រេងឥន្ទនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងជនមួយចំនួនទៀតបានសម្រុកទៅទិញប្រេងឥន្ទនៈ ដើម្បីស្តុកទុក ដែលបានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ និងសណ្តាប់ធ្នាប់ល្អនៅក្នុងភូមិសាស្រ្តខេត្ត ។

ក្នុងនោះ មានវិធានការចំនួន ២ ដែលត្រូវយកចិត្តទុកដាក់៖ - ទី១. ម្ចាស់ស្ថានីយទាំងអស់ត្រូវបន្តបើកដំណើរការអាជីវកម្មចាក់ប្រេងជាធម្មតាជូនបងប្អូនប្រជាពលរដ្ឋដែលមានយានជំនិះផ្សេងៗ និងចូលរួមទប់ស្កាត់ជនឆ្លៀតឱកាសទាំងឡាយណា ដែលមកជាវប្រេងក្នុងទ្រង់ទ្រាយធំ ក្នុងគោលបំណងយកទៅស្តុកទុកដែលធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ នៃការផ្គត់ផ្គង់ប្រេងជាប្រក្រតីនៅក្នុងខេត្ត។ - ទី២. យកចិត្តទុកដាក់លើតម្លៃប្រេងដែលកំណត់ដោយស្ថានីយមួយចំនួន ក្នុងករណីរកឃើញថាស្ថានីយប្រេងឥន្ទនៈណាមួយបានកំណត់តម្លៃខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ម្ចាស់ស្ថានីយប្រេងឥន្ទនៈនោះនឹងត្រូវទទួលការព្រមាន និងអាចឈានទៅរកការបិទស្ថានីយប្រេងឥន្ទនៈនោះ ជាអចិន្ត្រៃយ៍ផងដែរ។

លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយល្អក្នុងសង្គម សាមគ្គីគ្នាក្នុងគ្រាលំបាក និងលុបបំបាត់ចោលនូវទម្លាប់ឆក់ឱកាសកេងចំណេញ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាក និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ចៀសវាងការតក់ស្លុត ឬការបារម្ភ ដែលអាចអនុញ្ញាតឱ្យជនឆ្លៀតឱកាសបង្កើតភាពវឹកវរធ្វើឱ្យបាត់សណ្តាប់ធ្នាប់ក្នុងសង្គមបាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ស្វាយរៀងៈ ក្រសួងបរិស្ថាន សម្រេចផ្អាកដំណើរផលិតកម្ម ក្រុមហ៊ុន JT ALUMINUM INDUSTRY (CAMBODIA) CO., LTD. ខេត្តស្វាយរៀង ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញការគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់បរិស្ថាន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com