ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ថ្ងៃទី ៖ 06-03-2026, ដោយ​​ Dara007 , 28 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា នារសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ ។

យោងតាមលទ្ធផលការងារប្រយុទ្ធប្រឆំាងគ្រឿងញៀននៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមកពីគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពទាំងអស់ ក្នុងការបំពេញបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគ្រប់ទម្រង់ គ្រប់រូបភាព ពោលគឺទាំងការងារលើកកម្ពស់ការផ្សព្វផ្សាយអប់រំ, កិច្ចប្រតិបត្តិអនុវត្តច្បាប់, ការងារបន្យាបព្យាបាល និងស្តារនីតិសម្បទា, កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារគ្រប់គ្រងសារធាតុគីមីផ្សំ ដែលជាទិសដៅការងារ អាទិភាពចម្បង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកដល់សន្តិសុខ សុវត្ថិភាព សុខុមាលភាពសង្គម និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា។

តាមរបាយការណ៍បានបង្ហញថា នៅឆ្នាំ២០២៥ លទ្ធផលបង្រ្កាបបទល្មើសជារួមមានការកើនឡើង១,០៦% ប៉ុន្ដែបរិមាណគ្រឿងញៀនចាប់យក ថយចុះ៦០,៤៥% បើប្រៀបធៀបឆ្នាំ២០២៤ ក្នុងនោះ គ្រឿងញៀនចរាចរឆ្លងកាត់តាមព្រំដែនគោក មានប្រមាណ៥៤% (ភាគឦសាន៖ នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ប្រមាណ៤៨% និងភាគពាយ័ព្យ៖ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ប្រមាណ៦%) តាមផ្លូវអាកាស ប្រមាណ១% តាមបញ្ញើប្រៃសណីយ៍ ប្រមាណ១% ករណីកែច្នៃផលិត ប្រមាណ៣៩% និងករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ក្នុងផ្ទៃប្រទេស ប្រមាណ៥%។

ក្នុងចំណោមគ្រឿងញៀនដែលបានចាប់យកខាងលើនេះ ជាប្រភេទមេតំហ្វេតាមីន កេតាមីន និងហេរ៉ូអ៊ីន មានប្រភពពីតំបន់ត្រីកោណមាស ដោយឡែក កូកាអ៊ីន មានប្រភពពីអាមេរិកខាងត្បូងនិងអាមេរិកកណ្តាល ហើយកេតាមីន និងអ៊ិចស្តាស៊ីមួយចំនួនមានប្រភពពីតំបន់អឺរ៉ុប។ ផ្អែកតាមរបាយការណ៍នេះបរិមាណគ្រឿងញៀនប្រមាណ៨០ ទៅ៨៥% ត្រូវបានចរាចរ ក្នុងគោលដៅបញ្ជូនទៅប្រទេសទី៣ និងមានតែ១៥ ទៅ២០%ប៉ុណ្ណោះ ដែលប៉ុនប៉ងជួញដូរ នៅក្នុងប្រទេសកម្ពុជា។

តាមលទ្ធផលនេះគឺបានសបញ្ជាក់យ៉ាងច្បាស់ថា ទីផ្សារគ្រឿងញៀននៅកម្ពុជាកំពុងត្រូវបានកាត់បន្ថយបន្តិចម្ដងៗ និងឈានទៅលុបបំបាត់ទាំងស្រុង ដែលតថភាពនេះបានធ្វើឲ្យពិភពលោកបានឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងតែដើរតាមមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយស័ក្តិសិទ្ធិភាពបំផុត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឈានទៅសម្រេចបានគោលដៅវិសិដ្ឋមួយគឺ «កម្ពុជាគ្មានគ្រឿងញៀននាពេលអនាគត»៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារអំពាវនាវទៅកាន់ម្ចាស់អាជីវកម្មប្រេងឥន្ទនៈនៅតាមបណ្តាការ៉ាស់កុំតម្លើងតម្លៃប្រេងឥន្ទនៈ ខណៈកំពុងផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ាដែលមានផលប៉ះពាល់ដល់តម្លៃប្រេងនៅទូទាំងពិភពលោក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com