ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
CMAC បន្តរុករកសំណល់ជាតិផ្ទុះ នៅប្រាសាទព្រះវិហារ ដែលបន្សល់ដោយទាហានឈ្លានពានថៃ
ថ្ងៃទី ៖ 05-03-2026, ដោយ​​ Dara007 , 35 Views
                     
ព្រះវិហារៈ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាននិងកំពុងធ្វើការរុករកសំណល់ជាតិផ្ទុះ នៅបរិវេណប្រាសាទព្រះវិហារ ដែលប្រាសាទជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ស្ថិតនៅលើជួរភ្នំដងរែក ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បន្ទាប់ពីសង្គ្រាមឈ្លានពានថៃ នាពេលកន្លងមក។

នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក ថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំង ដែលបណ្តាលឱ្យខូចខាតនូវផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ ដែលក្នុងនោះ ប្រាសាទព្រះវិហាររបស់ខ្មែរបានរងការខូចខាតជាទម្ងន់។

ថ្មីៗនេះផងដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងដើម្បីបោកប្រាស់មតិអន្តរជាតិរបស់អ្នកការទូតជាន់ខ្ពស់ថៃ ដែលចោទប្រកាន់ថាប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ ចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស និងការធ្វើបរិវត្តកម្មប្រព័ន្ធ TVET របស់កម្ពុជា ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម និងការវិវត្តនៃបច្ចេកវិទ្យា។ការចែករំលែករបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com