ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មន្ត្រីជំនាញ ចុះពិនិត្យករណីដួលសន្លប់ក្នុងរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ក្នុងខេត្តកណ្តាលក្រោយមានការដួលសន្លប់កម្មករ១៩នាក់
ថ្ងៃទី ៖ 03-03-2026, ដោយ​​ Dara007 , 6 Views
                     
ភ្នំពេញៈ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែមីនានេះ បានចុះទៅពិនិត្យនៅរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែក ខូអិលធីឌី ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ផ្លូវ ជាតិលេខ៦ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីទទួលបានការរាយការណ៍ថាមានកម្មករនិយោជិត១៩នាក់ក្នុងរោងចក្រនេះមានការដួលសន្លប់កាលពីរសៀលម៉ោង៣ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មន្ត្រីជំនាញនៃនាយកដ្ឋានពេទ្យការងារ មន្ទីរខេត្តកណ្តាល និងជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យភ្លាមៗដើម្បីអង្កេតរកមូលហេតុដែលធ្វើឱ្យមានការដួលសន្លប់ក្នុងពេលបំពេញការងារដោយបានទាំងសាកសួរភាគីរោងចក្រ និងកម្មករ។

បើតាមលោកស៊ុន មេសា បច្ចុប្បន្ននេះ កម្មករត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមុខកំពូល និងមន្ទីរពេទ្យគុយវែត។ រោងចក្រស៊ី ហាវ ហ៊ែនប៊ែក ខូអិលធីឌីនេះជារោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងសំភារៈបន្ទាប់បន្សំ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងលម្អិតពីលទ្ធផលនៃការអង្កេតតាមក្រោយ ប៉ុន្តែយ៉ាងណាលោកថា ការចុះពិនិត្យភ្លាមៗគឺជាការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី និងប្រមុខរាជរដ្ឋាភិបាល ចំពោះសុខសុវត្ថិភាពរបស់កម្មករនិយោជិត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងការងារ និង UNDP សហការក្នុងការពង្រឹងការគ្រប់គ្រងមូលនិធិសោធនឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីធានាថាប្រាក់សន្សំរបស់កម្មករនិយោជិតទ្រទ្រង់ជីវភាពរបស់ពួកគាត់នៅពេលឈានដល់វ័យចូលនិវត្តន៍»។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com