ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក នេត សាវឿន បញ្ជាឱ្យមន្រ្ដីជំនាញសហការជាមួយវិស័យឯកជនប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាព
ថ្ងៃទី ៖ 02-03-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ លោក នេត សាវឿន បានបញ្ជាឱ្យមន្រ្ដីជំនាញសហការជាមួយវិស័យឯកជនប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ដើម្បីក្ដាប់យកនូវបញ្ហាប្រឈម និងដាក់ចេញវិធានការដោះស្រាយ អន្ដរាគមន៍ឱ្យបានសមស្របចំទិសដៅតែម្ដង។

ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងគ្រឿងញៀនខុសច្បាប់ លើកទី១១ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់អគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានជំនាញ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំផែនការសកម្មភាពការងារឱ្យបានច្បាស់លាស់ សំដៅពង្រឹងរបៀបរបបការងារ និងប្រើប្រាស់យន្ដការ MoU ជាមួយវិស័យឯកជន ដើម្បីចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការឯកភាព និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលថ្នាក់ដឹកនាំអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយភាគីពាក់ព័ន្ធ ទាំងខុទ្ទកាល័យរបស់លោកសន្ដិបណ្ឌិតផ្ទាល់ ក្នុងការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវទៅតាមជំនាញរបស់ខ្លួន អាចដំណើរការទៅបានរលូន និងធានាបានសន្ដិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សិង្ហបុរី ជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com