|
ដំណើរទស្សនកិច្ចរបស់អង្គទូត ទៅកាន់តំបន់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ
ថ្ងៃទី ៖ 27-02-2026, ដោយ Dara007 , 9 Views
ភ្នំពេញៈ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានដឹកនាំសមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទៅកាន់ទីតាំងចំនួន៣ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ រួមមាន ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន។ ទីតាំងទាំងនេះត្រូវបានគ្រប់គ្រងដោយកងទ័ពថៃ ក្នុងអំឡុងពេលនៃការវាយប្រហារឈ្លានពាន កាលពីខែធ្នូ ឆ្នាំមុន។
|