|
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រំលឹកសារជាថ្មីដល់នាយទាហានទាំងអស់ សូមចាក់ឆ្ងាយពីគ្រឿងញៀននិងOnline Scams
ថ្ងៃទី ៖ 26-02-2026, ដោយ Dara007 , 8 Views
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រំលឹកសារជាថ្មីដល់នាយទាហានទាំងអស់ សូមចាក់ឆ្ងាយពីគ្រឿងញៀននិងOnline Scams ដើម្បីអនុវត្តកិច្ចការងារឲ្យកាន់តែលូនមានប្រសិទ្ធិភាព។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ លើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសន្តាប់ធ្នាប់ ជូនលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត និងផែនការ ការរពារសន្តិសុខ សណ្តាប់ធ្នាប់ជូន លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា បានកើនរំលឹកដល់ នាយទាហាននាយទាហានរងមួយចំនួនត្រូវយកចិត្តទុកដាក់ឡេីងវិញលើតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសសូមបន្តយកចិត្តទុកដាក់លើវេនប្រចាំបញ្ជា និងប្រចាំការមណ្ឌលប្រតិបត្តិការ ប៉ុស្តិ័ត្រួតពិនិត្យខាងមុខ ត្រូវពិនិត្យឲ្យបានម៉តចត់គ្រប់ជ្រុងជ្រោយពេលមានការចេញចូលក្នុងអង្គភាព។ជាពិសេសមិនត្រូវនិយាយពីគ្នាឬបែងចែកបក្សពួកបែងចែកក្រុមនោះទេ ត្រូវមានសាមគ្គីភាព ត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនទៅតាមជំនាញនីមួយៗឲ្យបានត្រឹមត្រូវ និងមិនត្រូវផុសអ្វីផ្តេសផ្តាសក្នុងបណ្តាញសង្គមនោះឡើយ ទៅតាមអារម្មរណ៍ដែលនាំឲ្យប៉ះពាល់ដល់អង្គភាព ចំនុចនេះគឺហាមជាដាច់ខាត់។
លោក ក៏បានបញ្ជាក់សារជាថ្មីដល់នាយទាហានទាំងអស់ សូមចាក់ឆ្ងាយពីគ្រឿងញៀននិងOnline Scams ហើយសូមបន្តថែរក្សាសុខភាពដោយការហាត់ប្រាណនិងជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ឲ្យ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានកោតសរសើរដល់កម្លាំងជំនាញគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានខិតខំប្រឹងប្រែង ចំពោះការបំពេញតួនាទីភារកិច្ចការងារហើយសម្រេចបាននូវសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក ដោយមិនខ្លាចការហត់នឿយឡើយ ព្រមជាមួយនិងការទទួលបានមកវិញនូវការកោតសរសើរពីថ្នាក់ដឹកនាំ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ព្រោះបានផ្តល់ភាពកក់ក្តៅដល់ពួកគាត់ និងសេវាសន្តិសុខ តាមរយះលេខHotline 1292 ប្រកបដោយការយកចិត្តទុកដាក់ ក្នុងនាមជាកងកម្លាំងជូនដល់ពួកគាត់ផងដែរ។
|