ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខិតខំដោះស្រាយទុក្ខលំបាក និងសំណូមពររបស់ពលរដ្ឋ ដោយកុំខ្លាចការនឿយហត់
ថ្ងៃទី ៖ 01-03-2026, ដោយ​​ Dara007 , 5 Views
                     
ព្រៃវែងៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បន្តរាល់សកម្មភាព ខិតខំដោះស្រាយរាល់ទុក្ខលំបាក និងសំណូមពរនានារបស់ពលរដ្ឋ ដោយកុំខ្លាចការនឿយហត់ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការបន្តមរតកនយោបាយដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល ក្នុងការតម្កល់ផលប្រយោជន៍រាស្ត្រជាធំ និងមិនប្រែប្រួលតាំងពីដើមរាងមករហូតដល់បច្ចុប្បន្ន។

ថ្លែងក្នុងពីធីសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស សុខា បានណែនាំដល់ក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បន្តសកម្មភាពផ្សព្វផ្សាយរាល់គោលនយោបាយ យុទ្ធសាស្ត្រ និងលទ្ធផលការងារឱ្យដល់មូលដ្ឋាន ព្រមទាំងខិតខំប្រមូល និងដោះស្រាយរាល់សំណើ សំណូមពររបស់ពលរដ្ឋ ឱ្យបានទាន់ពេល ពិសេសត្រូវជំរុញកិច្ចការងារវាស់វែងផ្តល់ប្លង់ដីកម្មសិទ្ធិ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយត្រូវលុបបំបាត់ឱ្យអស់នូវបញ្ហាគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។ លោកក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៃយន្តការចុះមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈ ដែលក្នុងឆ្នាំ២០២៥កន្លងទៅ សម្រេចបានរហូតដល់ ២៨៦លើក ព្រមទាំងទទួលបានសំណើ និងសំណូមពរ ចំនួន ១.៩១៥ករណី។ អ្វីដែលជាការកត់សម្គាល់ និងជាក្តីមោទន ក្នុងចំណោមសំណើរ និងសំណូមពរទាំងនោះ គឺបានដោះស្រាយបញ្ចប់ដោយជោគជ័យ ចំនួន ១.១៣៨ករណី ដែលស្មើនឹង ៥៩,៤៣%។

លោក ក៏បានគូសបញ្ជាក់ថា ភាពជោគជ័យនេះគឺជាសក្ខីភាពដ៏រឹងមាំ ដែលបញ្ជាក់ឱ្យឃើញពីសន្ទុះ នៃជំនឿទុកចិត្តយ៉ាងជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោកបានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តចំពោះរដ្ឋបាលខេត្តព្រៃវែង ក្រោមការដឹកនាំប្រកបដោយសកម្មភាព និការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដែលបានខិតខំជំរុញការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋទូទាំងខេត្ត បានយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

លោកបានគូសបញ្ជាក់ថា ខេត្តព្រៃវវែង ជាខេត្តគំរូនៃស្មារតីសាមគ្គីជាតិ តាមរយៈសកម្មភាពមនុស្សធម៌ដ៏សកម្ម ក្នុងការគាំទ្រដល់យុទ្ធជនជួរមុខ ដែលជាមោទនភាពបំផុត តាមរយៈការកៀរគររៃអង្គាស និងការបង្កើតមូលនិធិសនានា រដ្ឋបាលខេត្តប្រមូលថវិកា បានរហូតទៅដល់ជិត ១លានដុល្លារអាមេរិក ដែលនេះជាតួលេខដ៏ច្រើនលើសលុប ហើយបានឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះវីរៈយុទ្ធជន។

បន្ថែមពីនេះ លោក ក៏បានកោតសរសើរចំពោះយន្តការទទួល និងការយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង ដោយរដ្ឋបាលខេត្ត មិនត្រឹមតែផ្តល់ការឧបត្ថម្ភភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានខិតខំជ្រោមជ្រែងស្វែងរកឱកាសការងារឱ្យធ្វើ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យមានភាពល្អប្រសើរឡើងវិញផងដែរ។ ទន្ទឹមនឹងការបង្ហាញពីសមិទ្ធផលសម្រេចបានរបស់ក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដោយក្តីមោទនភាពនូវសន្ទុះនៃការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តព្រៃវែង ដែលសម្រេចបានការសាងសង់សាលាមត្តេយ្យស្តង់ដាររហូតដល់ ២១ខ្នង ព្រមទាំងការប្រើប្រាស់ថវិកាមនុស្សធម៌ សរុបជាង ២០ប៊ីលានរៀល។

លោក បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងនេះថាជា ការសាបព្រួសគ្រាប់ពូជនៃបញ្ញាញាណ ចាប់តាំងពីកម្រិតបឋមវ័យ ដើម្បីជាគ្រឹះដ៏រឹងមាំក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព រហូតដល់ពេញវ័យ ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិទាំងមូល នាពេលអនាគត។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា ឆ្នាំនេះ ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង នឹងត្រូវរៀបចំឡើងក្នុងលក្ខណៈសន្សំសំចៃបំផុត ដោយកាត់បន្ថយថវិកាចំនួន ៥០% បើធៀបនឹងឆ្នាំមុន។ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងស្មារតីយោគយល់ និងសាមគ្គីភាព ខណៈដែលប្រទេសជាតិ កំពុងស្ថិតក្នុងកាលៈទេសៈដ៏មានសារៈសំខាន់ ដែលកងកម្លាំងប្រដាប់អាវុធយើង កំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងស្វាហាប់ ហើយបងប្អូនជនភៀសសឹកមួយចំនួន ក៏មិនទាន់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនៅឡើយ។ នេះគឺជាការបង្ហាញពីការចេះរំលែកទុក្ខលំបាក និងការតម្កល់ប្រយោជន៍ជាតិជាធំ ជាងការសប្បាយរីករាយផ្ទាល់ខ្លួន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលបដិសណ្ឋាកិច្ចចំពោះវត្តមាន គណៈប្រតិភូតំណាងរាស្ត្រ ដែលជាសមាជិកនៃក្រុមមិត្តភាពរដ្ឋសភា បារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Thomas L ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com