ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី អំពាវនាវកុំឱ្យម្ចាស់ការ៉ាស់សាំងតម្លើងតម្លៃប្រេងឥន្ទនៈ
ថ្ងៃទី ៖ 06-03-2026, ដោយ​​ Dara007 , 36 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារអំពាវនាវទៅកាន់ម្ចាស់អាជីវកម្មប្រេងឥន្ទនៈនៅតាមបណ្តាការ៉ាស់កុំតម្លើងតម្លៃប្រេងឥន្ទនៈ ខណៈកំពុងផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ាដែលមានផលប៉ះពាល់ដល់តម្លៃប្រេងនៅទូទាំងពិភពលោក។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ត្រូវតាមដានឱ្យជាប់ចំពោះការប្រែប្រួលលើបញ្ហាប្រេងឥន្ធនៈ និងបរិមាណនៃការនាំចូលប្រេង ដើម្បីឱ្យដឹងថា តើមានប្រទេសណាមួយបិទការនាំចេញប្រេង? ។

សម្តេចធិបតីមានប្រសាសន៍បន្តថា ការណ៍នេះត្រូវតែតាមដាន ដើម្បីចាត់វិធានការបន្ទាន់លើតម្លៃប្រេង ក៏ដូចជាការគ្រប់គ្រងឱ្យទាន់សភាពការណ៍ក្នុងការប្រើប្រាស់។

សម្ដេចធិបតីថ្លែងដូច្នេះ«ខ្ញុំបានទទួលព័ត៌មានពីកន្លែងខ្លះ ការ៉ាស់ខ្លះ ថា តំឡើងដល់ ៤០០០ ឬ ៦០០០រៀល ក្នុងមួយលីត្រ សុំឱ្យធ្វើម៉េចគ្រប់គ្រង ហើយសុំអំពាវនាវឱ្យម្ចាស់ការ៉ាស់សាំងទាំងអស់ សុំធ្វើយ៉ាងម៉េច កុំឆ្លៀតឱកាសតម្លើងហួសហេតុ វាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង សុំឱ្យក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធតាមមើលទៅលើកិច្ចការងារនេះ»។

សម្ដេចធិបតី ក៏បានណែនាំឱ្យភាគីពាក់ព័ន្ធក្នុងវិស័យប្រេងត្រូវចូលរួមទប់ឱ្យបាននូវការតម្លើងថ្លៃប្រេង ព្រោះប៉ះពាល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានស្នើម្ចាស់ការ៉ាសសាំងទាំងអស់ ចូលរួមអនុវត្តជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាល ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារអំពាវនាវទៅកាន់ម្ចាស់អាជីវកម្មប្រេងឥន្ទនៈនៅតាមបណ្តាការ៉ាស់កុំតម្លើងតម្លៃប្រេងឥន្ទនៈ ខណៈកំពុងផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ាដែលមានផលប៉ះពាល់ដល់តម្លៃប្រេងនៅទូទាំងពិភពលោក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com