ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អង្គការសហប្រជាជាតិបន្តស្វែងរកមធ្យោបាយចូលរួមគាំទ្រ និងជួយសម្រាលទុក្ខលំបាករបស់ជនភៀសសឹក និងកម្មករចំណាកស្រុកកម្ពុជា ដែលបានវិលត្រឡប់ពីថៃ
ថ្ងៃទី ៖ 10-03-2026, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ អង្គការសហប្រជាជាតិបន្តស្វែងរកមធ្យោបាយចូលរួមគាំទ្រ និងជួយសម្រាលទុក្ខលំបាករបស់ជនភៀសសឹក និងកម្មករចំណាកស្រុកកម្ពុជា ដែលបានវិលត្រឡប់ពីថៃ ដើម្បីស្តារជីវភាព និងការរួមបញ្ចូលពួកគេឡើងវិញក្នុងសេដ្ឋកិច្ច និងសង្គម។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងផែនការ ដោយភាគីទាំងពីរ បានពិភាក្សាពាក់ព័ន្ធនឹងស្ថានភាពកម្មករចំណាកស្រុកកម្ពុជា ដែលបានត្រឡប់មកពីក្រៅប្រទេស និងជនភៀសសឹកដែលបណ្តាលមកពីស្ថានភាពជម្លោះតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃការសហការរវាងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ក្នុងការគាំទ្រដល់ការស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការបង្កើតឱកាសការងារសមរម្យសម្រាប់ពលករដែលវិលត្រឡប់មកវិញ។ ជាមួយគ្នានេះ លោកស្រី Vladanka Andreeva បានសម្តែងនូវសមានចិត្ត និងការចូលរួមទុក្ខលំបាកជាមួយប្រជាជនកម្ពុជា ជាពិសេសជនភៀសសឹកដែលពុំទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញបាន។

លោកស្រីក៏បានបញ្ជាក់ថា អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងបន្តស្វែងរកមធ្យោបាយ និងការគិតគូរផ្សេងៗ ដើម្បីចូលរួមគាំទ្រ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានភាពនេះ។

ជាមួយគ្នានេះ លោកស្រី ក៏បានបង្ហាញពីការគាំទ្ររបស់អង្គការសហប្រជាជាតិចំពោះកម្មករចំណាកស្រុកកម្ពុជា ដែលបានវិលត្រឡប់មកក្នុងប្រទេសវិញ ដោយបន្តធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រដល់ការស្តារជីវភាព និងការរួមបញ្ចូលពួកគេឡើងវិញក្នុងសេដ្ឋកិច្ច និងសង្គម។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្ត ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកល (SDGs)។ ក្នុងឱកាសនេះ លោកជំទាវ Vladanka Andreeva បានបញ្ជាក់ថា អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងផ្តល់ជូននូវរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្ត SDGs ដែលបានចេញផ្សាយ ដើម្បីធ្វើការពិនិត្យ និងពិភាក្សារួមគ្នាជាមួយក្រសួងផែនការ មុននឹងមានការបន្តដំណើរការផ្សេងៗ។

លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពាក់ព័ន្ធនឹងការរៀបចំ យុទ្ធសាស្ត្រអន្តរកាលដោយរលូន (Smooth Transition Strategy - STS) ដើម្បីធានាថា កម្ពុជាអាចចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) ដោយរលូន នៅឆ្នាំ២០២៩ និងការរៀបចំ របាយការណ៍រាយការណ៍ដោយស្ម័គ្រចិត្ត (Voluntary National Review - VNR) ដែលគ្រោងនឹងដាក់បង្ហាញនៅវេទិកាកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព នៃអង្គការសហប្រជាជាតិ នៅខែកក្កដា ឆ្នាំ២០២៧ ដោយក្រសួងផែនការជាស្ថាប័នដឹកនាំសម្របសម្រួល។

ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Vladanka Andreeva និងបានថ្លែងអបអរសាទរចំពោះការទទួលបានការតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងរយៈពេលកន្លងមក។

លោក បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់សារៈសំខាន់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍជាតិ និងការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងបរិយាកាសនៃកិច្ចពិភាក្សាដែលពោរពេញដោយស្មារតីសហប្រតិបត្តិការ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជាតិ និងកិច្ចសហការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ឆ្នាំង-កំពង់ធំៈ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់គ្នានោះ មានឱកាសការងារប្រមាណជិត ៥ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com