ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន៖ អាវុធហត្ថនារីទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្តដោយមិនខ្លាចការនឿយហត់
ថ្ងៃទី ៖ 08-03-2026, ដោយ​​ Dara007 , 53 Views
                     
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ថ្លែងថា អាវុធហត្ថនារីទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្តដោយមិនខ្លាចការនឿយហត់ ដើម្បីរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថេរភាព និងវិបុលភាពសង្គមផងដែរ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអាវុធហត្ថនារី ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ​ សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ នឹងគ្រួសារ នៅសាលប្រជុំធំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពុងស្ពឺ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ បាន​កោតសរសើរ​យ៉ាងស្មោះស្ម័គ្រចំពោះអាវុធហត្ថនារីទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្តដោយមិនខ្លាចការនឿយហត់ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ច​ក្នុង​អង្គភាព​នាពេលកន្លងមក។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ បានបន្តទៀតថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ (ក្រោមប្រធានបទ​ សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ នឹងគ្រួសារ​​​​)គឺក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រីនិងក្រុមគ្រួសារបានរស់នៅជួបជុំប្រកបដោយសុភមង្គលសុខដុមរមនា សុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថេរភាព និងវិបុលភាពសង្គមផងដែរ។

ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ ក៏បានផ្តល់កិត្តិយសប្រគល់នូវវត្ថុអនុស្សាវរីយ៍និងបាច់ផ្កាជូនដល់អាវុធហត្ថនារីដើម្បីជាការលើកទឹកចិត្តនិងជានិមិត្តរូបនៃសេចក្តីស្រឡាញ់និងការផ្តល់តម្លៃដល់ស្ត្រី​​​​ ព្រមទាំងបានឧបត្ថម្ភដល់អាវុធហត្ថនារីចំនួន០៤នាក់ ដោយក្នុងម្នាក់ទទួលបាន​នូវ​​ ថវិកាចំនួន ១០០,០០០រៀល​ រួម​ទាំង​សម្ភារៈ​មួយចំនួនទៀតមានដូចជា ទឹកសុទ្ធ ៥កេស​,ទឹកផ្លែឈើ +ភេសជ្ជៈ ៥កេស និងមី ៥កេសថែមទៀតផង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា-ចក្រភពអង់គ្លេសរួមគ្នាលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com