ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហេង សួរ ជំរុញឱ្យអង្គការ ILO បន្តជួយអភិវឌ្ឍសមត្ថភាពដល់ភាគីពាក់ព័ន្ធ ស្តីពីការងារ និងមានទំនាក់ទំនងល្អជាមួយកម្មករនិយោជិត
ថ្ងៃទី ៖ 23-01-2026, ដោយ​​ Dara007 , 4 Views
                     
ភ្នំពេញៈ លោក ហេង សួរ ជំរុញឱ្យអង្គការ ILO បន្តជួយអភិវឌ្ឍសមត្ថភាពដល់ភាគីពាក់ព័ន្ធ ស្តីពីការងារ និងមានទំនាក់ទំនងល្អជាមួយកម្មករនិយោជិត ដើម្បីជួយកាត់បន្ថយវិវាទការងារ និងបង្កើនសុវត្ថិភាពក្នុងកន្លែងធ្វើការយ៉ាងមានប្រសិទ្ធភាព។ ការជំរុញរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះធ្វើឡើងក្នុងពិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីការរៀបចំ និងផ្តល់សុពលភាពលើផែនការការងាររយៈពេលពីរឆ្នាំ ២០២៦-២០២៧” កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរអំពីបញ្ហាប្រឈមនៃកំណើនកម្លាំងពលកម្មថ្មីជារៀងរាល់ឆ្នាំ ដោយបានសង្កត់ធ្ងន់ថា ការទាក់ទាញវិនិយោគថ្មីៗគឺជាកត្តាចាំបាច់បំផុតដើម្បីបង្កើតឱកាសការងារ។

ជាមួយគ្នានេះ លោកបានជំរុញឱ្យអង្គការ ILO បន្តជួយអភិវឌ្ឍសមត្ថភាពដល់ភាគីពាក់ព័ន្ធ និងបានគូសបញ្ជាក់ថា ប្រសិនបើភាគីនិយោជកយល់ដឹងច្បាស់ពីច្បាប់ស្តីពីការងារ និងមានទំនាក់ទំនងល្អជាមួយកម្មករនិយោជិត នោះវានឹងជួយកាត់បន្ថយវិវាទការងារ និងបង្កើនសុវត្ថិភាពក្នុងកន្លែងធ្វើការយ៉ាងមានប្រសិទ្ធភាព។ នាឱកាសនោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងសកម្មរបស់អង្គការ ILO និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានជ្រោមជ្រែងឱ្យកម្មវិធីការងារសមរម្យនៅកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះ លោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានបង្ហាញនូវជំនឿចិត្តថា ផែនការការងារថ្មីនេះនឹងកំណត់អាទិភាពកាន់តែច្បាស់លាស់ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់កម្មករនិយោជិត និងប្រជាជនកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។

សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការបន្តអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨ ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ (ILO) សមាគមនិយោជក និងសហជីព ក្នុងគោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងផ្ដល់សុពលភាពលើសេចក្តីព្រាងផែនការការងារសម្រាប់ឆ្នាំ២០២៦-២០២៧ ដែលផ្ដោតលើអាទិភាពសំខាន់ៗចំនួន៣ រួមមាន (១) ការលើកកម្ពស់ការពង្រឹងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ការពង្រឹងនិងការពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គម និងការធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មទីផ្សារការងារ, (២) ការលើកកម្ពស់សេដ្ឋកិច្ចបៃតង ប្រកបដោយចីរភាព បរិយាបន្ន ឌីជីថលនីយកម្ម និងឱ្យមានការចុះបញ្ជីជាផ្លូវការក្នុងប្រព័ន្ធច្រើនជាងមុន, និង (៣) លើកកម្ពស់កិច្ចសន្ទនាសង្គម សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិនៅកន្លែងធ្វើការស្របតាមបទដ្ឋានការងារជាតិ និងអន្តរជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា គ្រោងនឹងចំណាយពេល៤ខែ ដើម្បីជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ របស់ប្រាសាទអង្គរវត្ត ដែលមានការខូចខាតឱ្យរឹងមាំឡើងវិញ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com