|
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និង ជនភៀសសឹកដោយសារជម្លោះព្រំដែន
ថ្ងៃទី ៖ 16-01-2026, ដោយ Dara007 , 26 Views
ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC)។
|