ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ពលរដ្ឋភៀសសឹកប្រមាណ ៤ ០០០គ្រួសារ មិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញ ដោយសារទាហានឈ្លានពានថៃនៅតែបន្តកាន់កាប់ និងដាក់របាំងមិនឱ្យប្រជាពលរដ្ឋចូលភូមិឋាន
ថ្ងៃទី ៖ 16-01-2026, ដោយ​​ Dara007 , 27 Views
                     
ភ្នំពេញៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា យោធាថៃនៅតែបន្តកាន់កាប់តំបន់ជនស៊ីវិលនៅកម្ពុជាមួយចំនួន និងបានរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាចូលភូមិឋាន តាមរយៈការរាយលួសបន្លា និងដាក់ទូរកុងតឺន័រ ដែលទង្វើនេះគឺជាការបង្កហានិភ័យដល់បទឈប់បាញ់រវាងប្រទេសទាំងពីរ”។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយនឹងសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ ដោយលោកបានបញ្ជាក់បន្ថែមថា៖ “ស្ថានការណ៍នៅតែស្ងប់ស្ងាត់ ប៉ុន្តែក៏មានហានិភ័យមួយចំនួនផងដែរ។ ដូច្នេះយើងសង្ឃឹមថា ប្រទេសថៃនឹងប្តេជ្ញាចិត្តចំពោះការអនុវត្តបទឈប់បាញ់ពេញលេញ និងបញ្ឈប់ទង្វើបង្កអរិភាពរបស់ខ្លួន”។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលកន្លងទៅ បានឱ្យដឹងថា យោធាថៃបានបើកប្រតិបត្តិការទ្រង់ទ្រាយធំចាប់ពីថ្ងៃទី០៧ ខែធ្នូ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកជាមុន និងជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិ ដោយវាយសំរុកចូលទន្រ្ទាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ មានភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ដោយឡែកនៅខេត្តពោធិ៍សាត់ មានតំបន់ភ្លុកដំរី និងច្រកអន្តរជាតិថ្មដា ហើយចំណែកឯខេត្តព្រះវិហារវិញ មានតំបន់អានសេះ តំបន់តាថាវ និងតំបន់ភ្នំទ្រព្យ ហើយខេត្តឧត្តរមានជ័យ មានតំបន់អូរស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។

រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ពីជំហរដាច់ខាតម្តងហើយម្តងទៀត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងឡើយ។

ជាមួយគ្នានេះកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ និងការគោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com