ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
១ឆ្នាំ កម្ពុជាបណ្តេញជនបរទេសជាង១ម៉ឺននាក់
ថ្ងៃទី ៖ 12-01-2026, ដោយ​​ Dara007 , 31 Views
                     
ភ្នំពេញៈ ១ឆ្នាំ កម្ពុជាបណ្តេញជនបរទេសជាង១ម៉ឺននាក់ ខណៈជនបរទេសទាំងនេះប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍បានលើកឡើងថា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបណ្ដេញជនបរទេសចំនួន១៣,៥៥៧នាក់ ស្មើ៦៦សញ្ជាតិ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើង ៧,៧០៥នាក់ ស្មើនឹង ៥៦,៨៣% ។

សកម្មភាពនេះ គឺធានា សន្តិសុខ និងសុវត្ថិភាពសង្គម តាមរយៈកិច្ចខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសលើការត្រួតពិនិត្យដំណើរចេញ-ចូលប្រទេស , ការគ្រប់គ្រងវត្តមានជនបរទេសនៅផ្ទៃក្នុងប្រទេស , ការងារគ្រប់គ្រងពលករបរទេស , ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួននោះ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវស៊ើបអង្កេតស្វែងរកឧក្រិដ្ឋជនបរទេសដែលចូលមកសំងំលាក់ខ្លួន និងជនបរទេសដែលបានលួចចូលស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងកម្ពុជាយ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកក៏បានខិតខំបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពជំនាញដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ការរៀបចំកែសម្រួលរចនាសម្ព័ន្ធ តួនាទីភារកិច្ច និងបានរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀតពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ដើម្បីឱ្យស្របនឹងស្ថានភាព និងការវិវត្តរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ យ៉ាងច្រើនកុះករ ជាពិសេសក្នុងថ្ងៃឈប់សម្រាកឬពិធីបុណ្យទាននានា តែងចូលមកទស្សនារមណីយដ្ឋានអង្គរ ខណៈទេសចរជាតិបានស្ងើចសរសើរអំពីការថែទាំ និងរៀបចំ នៅតែមានភាពទាក់ទាញ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com