|
ក្លែងបន្លំជាដ្រូន ផ្អើលនគរបាលចេញអន្ដរាគមន៍ទាំងយប់
ថ្ងៃទី ៖ 10-01-2026, ដោយ Dara007 , 43 Views
ភ្នំពេញៈ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនៅយប់ថ្ងៃទី០៩.០១.២៦ មានការភ្ញាក់ផ្អើលថាមានដ្រូនហោះច្រើន ដោយបានបញ្ចេញកម្លាំងជំនាញពិនិត្យតាមដានដោយយកចិត្តទុកដាក់ទើបដឹងថាមានបងប្អូនយើងបង្ហោះខ្លែងពេលយប់ដោយភ្ជាប់នឹងភ្លើងដូចក្នុងរូបភាពនេះ។
លោកប្រាប់ឱ្យពលរដ្ឋឈប់មានការយល់ច្រឡំអី និងស្នើឱ្យបងប្អូនទាំងអស់បញ្ឈប់កែឆ្នៃខ្លែងបំពាក់ភ្លើងបែបនេះតទៅទៀត។ បើសិនបងប្អូននៅតែបំពានគោលការណ៍ខាងលើនេះ លោកនឹងរឹតបន្តឹងក្នុងការដាក់ពិន័យ ឬឈានដល់អនុវត្តន៍តាមផ្លវច្បាប់ (ដើម្បីចូលរួមថែរក្សា សុខសុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយក្នុងសង្គម ជាពិសេសក្នុងរាជធានីភ្នំពេញ។
លោកសង្ឃឹមជឿជាក់ថាបងប្អូននឹងយោគយល់ ព្រមទាំងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសជាមួយសមិត្ថកិច្ច៕
|