ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ចិន បង្ហាញឱ្យមជ្ឈដ្ឋានខាងក្រៅ​មើលឃើញយ៉ាងច្បាស់ពីជំហរមិនរាថយរបស់កម្ពុជា បង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ថ្ងៃទី ៖ 15-01-2026, ដោយ​​ Dara007 , 36 Views
                     
ភ្នំពេញៈ រដ្ឋាភិបាលចិន នឹងបង្ហាញឱ្យមជ្ឈដ្ឋានខាងក្រៅ​មើលឃើញយ៉ាងច្បាស់ពីជំហរមិនរាថយរបស់កម្ពុជា ក្នុងបេសកកម្មពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជួយលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងជំរុញដល់វិស័យសេដ្ឋកិច្ច។

ក្នុងពិភាក្សាការងាររវាង លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក l I’m LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ដោយភាគីទាំងពីរពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-ចិន ដើម្បីបង្ការ ទប់សង្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាប្រធានបទស្នូលមួយដ៏លេចធ្លោ ។

លោកឧបការីចិន បានមានប្រសាសន៍ថា អ្វីដែលរដ្ឋាភិបាល បាននិងកំពុងអនុវត្ត ដែលក៏មានក្រសួងមហាផ្ទៃជាសេនាធិការស្នូលផងនោះ បានបង្ហាញឱ្យមជ្ឈដ្ឋានខាងក្រៅ​មើលឃើញយ៉ាងច្បាស់ពីជំហរមិនរាថយរបស់កម្ពុជា ក្នុងបេសកកម្មពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅលើកកម្ពស់សុវត្ថិភាព​ សន្តិសុខ សម្រាប់ប្រជាពលរដ្ឋកម្ពុជា សម្រាប់មនុស្សជាតិក្នុងតំបន់ និងពិភពលោក រួមទាំងជនជាតិចិន ហើយថា បច្ច័យនេះ នឹងជួយលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងជំរុញដល់វិស័យសេដ្ឋកិច្ច។

លោក លីវ ចុងអ៊ី ក៏បានកោតសរសើរការដឹកនាំ​ដ៏មុះមុតប៉ិនប្រសព្វ និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជាពិសេសក្នុងការងារដោះស្រាយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងលទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីៗនេះ ព្រមជាមួយការដាក់ចេញ និងពង្រឹងបន្ថែមទៀតនូវយន្តការថ្មីៗជាបន្ដបន្ទាប់ ដើម្បីរួមចំណែកដោះស្រាយបញ្ហា ដែលមានការប្រឈមជាសាកលមួយនេះ។

លោកអភិសន្តិបណ្ឌិត ស សុខា កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ បានកំពុងនាំមកនូវលទ្ធផលជាក់ស្ដែង ប្រកបដោយទំនុកចិត្តខ្ពស់ដល់គ្នាទៅវិញទៅមកគួរជាទីពេញចិត្តពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវការសម្រេចបានបុព្វហេតុរួម នៃការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដល់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងមនុស្សជាតិក្នុងតំបន់ និងពិភពលោក។

ក្នុងជំនួបនោះដែរ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញវិធានការដ៏មុតស្រួច ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ ដូចជាការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ជាដើម។

កម្ពុជា នឹងបន្តកិច្ចសហការជាមួយភាគីចិន និងបណ្ដាប្រទេស ព្រមទាំងអង្គការជាដៃគូផ្សេងៗទៀតឱ្យបានកាន់តែសកម្មជាងនេះ ស្របគ្នានឹងការដាក់ចេញ​វិធាការ  និងគ្រប់យន្តការ ដើម្បីបពង្រឹងការអនុវត្តច្បាប់ ឈានទៅសម្រេចឱ្យបានជាអតិបរមានូវលទ្ធផលនៃការលុបបំបាត់រាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com