ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ថៃមានចេតនាឈ្លានពានមកលើកម្ពុជា ដោយចោទប្រកាន់គ្មានមូលដ្ឋាន
ថ្ងៃទី ៖ 04-12-2025, ដោយ​​ Dara007 , 26 Views
                     
ស្វីសៈ លោក លី ធុជ ថ្លែងថា ថៃមានចេតនាឈ្លានពានមកលើកម្ពុជា ដោយចោទប្រកាន់គ្មានមូលដ្ឋាន គ្មានការពិត និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ។

ក្នុងជំនួបនោះ លោក លី ធុជ បានលើកឡើងអំពីស្ថានការណ៍នៅតាមតំបន់ព្រំដែន និងបានបង្ហាញពីចេតនារបស់ថៃដែលប្រើប្រាស់ការចោទប្រកាន់គ្មានមូលដ្ឋាន គ្មានការពិត និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ដើម្បីជាមូលហេតុក្នុងការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលបានបង្កការរងគ្រោះដល់ប្រជាជនកម្ពុជាក្នុងតំបន់ព្រំដែន។

លោកបានសម្តែងការសោកស្តាយ ដែលទង្វើរបស់ថៃ រំលោភបំពានធ្ងន់ធ្ងរដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា ហើយកម្ពុជាត្រៀមខ្លួចរួចរាល់ក្នុងការផ្តល់កិច្ចសហការ និងបន្តអនុវត្តតាមយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហា និងដើម្បីធានាបានសុន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពរបស់ប្រជាជន។

ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណចំពោះប្រទេសណូវែលហ្សឺឡង់ ដែលបានគាំទ្រសកម្មភាពមីនកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលទើបតែបានបញ្ចប់ និងឈានចូលដំណាក់កាលទី៥ ។

លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យប្រទេសណូវែលហ្សឺឡង់ បន្តគាំទ្រកម្ពុជារហូតគ្រាប់មីនចុងក្រោយត្រូវបានបោសសម្អាតចេញពីផ្ទៃដីរបស់កម្ពុជា។

លោកស្រីDeborah Mary Geels បានបង្ហាញពីឆន្ទៈក្នុងការបន្តគាំទ្រកម្ពុជាសម្រេចឱ្យបានអនាគតមួយដែលគ្មានមីន ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសកម្មភាពមីននៅកម្ពុជា រហូតក្លាយជាប្រទេសឈានមុខគេក្នុងសកម្មភាពមីនសកល ជាពិសេសការទទួលជោគជ័យរបស់កម្ពុជាសម្រាប់ភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០២៤។

លោកស្រី បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា មិនមែនត្រឹមតែដើម្បីសម្រេចបានកម្ពុជាគ្មានមីននោះទេ តែបានចូលរួមចំណែកដល់ការសម្រេចបានពិភពលោកទាំងមូលគ្មានមីន។

ជាមួយគ្នានោះផងដែរ លោកស្រី បានសម្តែងនូវការសោកស្តាយចំពោះប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ព្រំដែន ទទួលរងគ្រោះ និងការលំបាកដោយសារសង្គ្រាមថ្មីៗ ហើយលោកជំទាវ ប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់សព្វាវុធធុនធ្ងន់ ដែលខុសទៅនឹងច្បាប់មនុស្សធម៌ និងបង្ករហានិភ័យធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល។

ក្នុងឱកាសនោះ លោកស្រីបានជំរុញលើកទឹកចិត្តឱ្យភាគីទាំងពីរកម្ពុជា-ថៃ បន្តកិច្ចសហការ ដើម្បីរក្សាឱ្យបានសន្តិភាព និងធ្វើឱ្យប្រសើរឡើងនូវជីវភាព និងការរស់នៅរបស់ប្រជាជនក្នុងតំបន់ព្រំដែន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  បានសម្រេចផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន រយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com