ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ
ថ្ងៃទី ៖ 03-12-2025, ដោយ​​ Dara007 , 41 Views
                     
កំពង់ស្ពឺៈ នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងដោយមានការអញ្ចើញចូលរួមពី លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក កង វណ្ណរ៉ូ អភិបាលខេត្ត និងមន្រ្តីតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត រួមនិងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ស្ពឺចូលរួមផងដែរ ស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ដោយ លោក មីន មករា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងពីប្រធានសាលាដំបូងខេត្តកោះកុង ជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួសលោក ឡុង កេសភារម្យ ត្រូវបានផ្ទេរ និងតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ធំ។

តាមប្រសាសន៏ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងនាមក្រសួងយុត្តិធម៌ និងក្នុងនាមឧត្តមក្រុមប្រឹក្សាអង្គចៅក្រម បានបញ្ជាក់ថា ការផ្លាស់ប្តូរទីកន្លែងបំពេញការងារ និងការផ្ទេភារកិច្ចរបស់អង្គចៅក្រម គឺជាគោលការណ៍ធម្មតាក្នុងអាជីពចៅក្រម ព្រះរាជអាជ្ញាដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តង សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនៃកិច្ចដំណើរការការងាររបស់ស្ថាប័នតុលាការ និងអយ្យការ ជាពិសេសធ្វើឱ្យប្រសើរឡើងសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ការងារបង្កើននូវចំណេះដឹងថ្មីៗបន្ថែមទៀតពេលទៅកាន់កន្លែងថ្មី ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរឡើងក្នុងការបំរើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  បានសម្រេចផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន រយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com