|
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចែក ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ដល់នាយទាហាន នាយទាហានរង ក្នុងកងអនុសេនាធំចល័ត
ថ្ងៃទី ៖ 02-12-2025, ដោយ Dara007 , 27 Views
កំពង់ស្ពឺៈ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ) ដល់នាយទាហាន នាយទាហានរង ក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សកម្មភាពនេះស្តែងចេញឲ្យឃើញពីការគិតគូរនិងយកចិត្តទុកដាក់បំផុតរបស់ លោកមេបញ្ជាការ ដល់ការរស់នៅហូបចុកប្រចាំថ្ងៃនិងដំណេក ចំពោះនាយទាហាន នាយទាហានរង ដែលមានភាពហត់នឿយ ក្រោយពេលបំពេញភារកិច្ចការងាររួច ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនៅពាក្យស្លោករបស់ខ្មែរយើង (មានន័យថាមេប្រៀបបានដូចជាឪពុកនិងម្ដាយ)៕
|