ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ណែនាំឱ្យនាយទាហាន នាយទាហានរង ក្នុងមន្ទីរទាំងអស់ ត្រូវសហការគ្នារកដំណោះស្រាយរួម
ថ្ងៃទី ៖ 02-12-2025, ដោយ​​ Dara007 , 38 Views
                     
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ណែនាំឱ្យនាយទាហាន នាយទាហានរង ក្នុងមន្ទីរទាំងអស់ ត្រូវសហការគ្នារកដំណោះស្រាយរួម ដើម្បីធ្វើយ៉ាងណាឱ្យអង្គភាពមានការរីកចម្រើន និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបនិងវាយតម្លៃវឌ្ឍនភាពការងារជំនាញមន្ទីរសម្ភារះបច្ចេកទេស កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដាក់បទបញ្ជានិងគោលការណ៍ដើម្បីជួយសម្រួលដល់ការងារទាំងនោះ។ ក្រៅពីសម្របសម្រួល និងដោះស្រាយ នូវបញ្ហាប្រឈមទាំងឡាយរួចមក លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង ក្នុងមន្ទីរទាំងអស់ ត្រូវចេះសាមគ្គីគ្នា ចេះជួយគ្នា ព្រោះយើងជាកងរាជអាវុធហត្ថតែមួយ ធ្វើការក្នុងមន្ទីរតែមួយ ដើម្បីឲ្យមន្ទីរយើងដំណើរការទៅស្រួល និងរលូនបានលុះត្រាតែយើងចេះជួយគ្នាកុំមើលបំណាំគ្នា មានបញ្ហាអ្វីលើកដាក់លើតុក្នុងអង្គប្រជុំដើម្បីរកដំណោះស្រាយជុំគ្នា។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ចាប់ផ្ដើមប្រជុំការងារតាមមន្ទីរជំនាញ គឺដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើការងារអនុវត្តកន្លងមក និងស្វែងរកចំណុចខ្វះខាតដែលអាចបង្កឲ្យមានការរាំងស្ទះដល់ការចុះអនុវត្តបទបញ្ជារបស់ថ្នាក់លើ ទោះបីជាករណីនោះមិនទាន់កើតមានក៏ដោយ ក្នុងនោះដែរ លោកមេបញ្ជាការរង ទទួលជំនាញ ប្រធានមន្ទីរ និងនាយការិយាល័យ ក៏បានលើកឡើងនូវបញ្ហាមួយចំនួននៅក្នុងមន្ទីរ ក៏ដូចជាការិយាល័យដើម្បីរាយការណ៍ជូនលោកឧត្តមសេនីយ៍ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អ្នកវិនិយោគនៃសាធារណរដ្ឋឆែក នឹងធ្វើការវិនិយោគលើវិស័យកសិកម្ម ជាពិសេសដំណាំម្រេចនៅកម្ពុជានាពេលខាងមុខ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com