ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឆែក នឹងពង្រីកការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលខាងមុខ
ថ្ងៃទី ៖ 02-12-2025, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ អ្នកវិនិយោគនៃសាធារណរដ្ឋឆែក នឹងធ្វើការវិនិយោគលើវិស័យកសិកម្ម ជាពិសេសដំណាំម្រេចនៅកម្ពុជានាពេលខាងមុខ ។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបសម្តែងការគួរសមរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងលោកស្រី Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ លោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក បានបង្ហាញការខិតខំប្រឹងប្រែងកៀរគរអ្នកវិនិយោគនៅសាធារណរដ្ឋឆែក ដើម្បីស្វែងរកការធ្វើវិនិយោគនៅកម្ពុជានាពេលខាងមុខ។

លោកស្រីបានបញ្ជាក់ថា ការជំរុញឱ្យអ្នកវិនិយោគនៅសាធារណរដ្ឋឆែកមកបណ្ដាក់ទុកនិយោគនៅកម្ពុជានេះ ដោយផ្ដោតលើវិស័យកសិកម្ម ជាពិសេសដំណាំម្រេចនៅកម្ពុជា ដើម្បីបង្ហាញសញ្ញាទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ទាំង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ»។

ជាមួយគ្នានេះ លោកស្រីនឹងប្ដេជ្ញាពង្រីកនូវកិច្ចសហប្រតិបត្ដិការបន្ថែមទៀត ហើយជំរុញឱ្យមានព្រឹត្ដិការណ៍ និងដំណើរទស្សនកិច្ចរបស់ដឹកនាំជាន់ខ្ពស់របស់សារធាណរដ្ឋឆែកនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបានសម្ដែងការពេញចិត្ដចំពោះការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ហើយសម្ដេចតេជោក៏បានរំលេចអំពីសក្ដានុពលពាណិជ្ជកម្មរវាងកម្ពុជា ឆែក នូវមានចន្លោះជាច្រើនទៀត ដើម្បីធ្វើការជាមួយគ្នាដែលសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរមានភាពយូរអង្វែង និងមានភាពល្អប្រសើរ។

ជាមួយគ្នានេះ សម្ដេចតេជោសង្ឃឹមថា សាធារណរដ្ឋឆែក នឹងធ្វើយ៉ាងណាចាត់ទុកប្រទេសកម្ពុជាជាដៃគូដ៏ល្អក្នុងការពង្រីការទំនាក់ទំនង រួមទាំងពាណិជ្ជកម្មនានា ដែលអាចធ្វើជាមួយគ្នាទាំងទ្វេភាគី និងពហុភាគីនៅក្នុងតំបន់ប្រទេសទាំងពីរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អ្នកវិនិយោគនៃសាធារណរដ្ឋឆែក នឹងធ្វើការវិនិយោគលើវិស័យកសិកម្ម ជាពិសេសដំណាំម្រេចនៅកម្ពុជានាពេលខាងមុខ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com