ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក នេត សាវឿន បញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធផ្តល់បណ្ណបើកបរដល់ជនមានពិការភាព ដោយគ្មានឧបសគ្គឬការរើសអើងអ្វីឡើយ
ថ្ងៃទី ៖ 03-12-2025, ដោយ​​ Dara007 , 40 Views
                     
ភ្នំពេញៈ លោក នេត សាវឿន បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធផ្តល់បណ្ណបើកបរដល់ជនមានពិការភាព ដោយគ្មានឧបសគ្គឬការរើសអើងអ្វីឡើយ ដើម្បីឱ្យជនមានពិការភាពអាចប្រើប្រាស់បានងាយស្រួល។

ថ្លែងក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្ដរជាតិលើកទី៤៣ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តសហការគ្នាឱ្យបានល្អ ដើម្បីផ្តល់បណ្ណបើកបរដល់ជនមានពិការភាព ដោយគ្មានឧបសគ្គឬការរើសអើងអ្វីឡើយ ឱ្យស្របតាមប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព។

លោក បានបញ្ជាក់ថា ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនានា រួមទាំងវិស័យឯកជនដែលទទួលខុសត្រូវលើមធ្យោបាយដឹកជញ្ជូនសាធារណៈទាំងតាមផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ត្រូវរៀបចំឬកែសម្រួលមធ្យោបាយដឹកជញ្ជូនសាធារណៈទាំងអស់នោះ ដើម្បីឱ្យជនមានពិការភាពអាចប្រើប្រាស់បានងាយស្រួល។

លោក បានបន្ថែមថា ក្រសួងសង្គមកិច្ច ត្រូវសហការជាមួយក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងផ្តល់បណ្ណសម្គាល់ជនមានពិការភាពជូនជនមានពិការភាពគ្រប់រូប ដើម្បីពួកគាត់ អាចប្រើប្រាស់បណ្ណស្របតាមក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម និងការទទួលបាន ផលប្រយោជន៍នានាពីសង្គម។

ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច ត្រូវបន្តជំរុញឱ្យវិស័យឯកជន និងអង្គការសង្គមស៊ីវិលទទួលយកជនមានពិការភាព ចូលបម្រើការងារតាមអត្រាកំណត់ និងត្រូវពិន័យអន្តរកាណ៍ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គការសង្គមស៊ីវិលណាដែលមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងច្បាប់ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  បានសម្រេចផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន រយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com