ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាជ្ញាធរ និងប្រជាសហគមន៍ទេសចរណ៍អូរឬស្សីកណ្ដាលរីករាយ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងApp NoDrug
ថ្ងៃទី ៖ 03-12-2025, ដោយ​​ Dara007 , 37 Views
                     
ស្ទឹងត្រែងៈ អាជ្ញាធរ និងប្រជាសហគមន៍ទេសចរណ៍អូរឬស្សីកណ្ដាលរីករាយ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងApp NoDrug ដើម្បីបានឆ្ពោះទៅកសាងបាននូវសុវត្ថិភាពសហគមន៍។

ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមការងារបានជួបប្រជាសហគមន៍អេកូទេសចរណ៍អូឬស្សីកណ្ដាល  ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug រួមគ្នាកសាងបាននូវសហគមន៍មួយមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន នៅរសៀលថ្ងៃទី៣ ខែធ្នូ  ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានថ្លែងនូវការកោតសសើរ និងបានលើកយកបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានសំណូមពរហើយក៏ទទួលបានការឆ្លើយតបពីអ្នកចូលរួមទាំងអស់ថាប្ដេជ្ញាជួយផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug ដល់ប្រជាសហគមន៍ ក្រុមគ្រួសារ ក៏ដូចជារួមគ្នាដើម្បីបានឆ្ពោះទៅកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗក្នុងនោះគឺមានបញ្ហាគ្រឿងញៀនជាចម្បង។ 

ក្នុងនាមអភិបាលស្រុកសៀមបូក លោក សួង ហ៊ី ក្នុងឱកាសនោះ  លោក ហម ថ្លា បានជម្រាបជូនប្រជាសហគមន៍អេកូទេសចរណ៍ អូរឬស្សីកណ្ដាល បានជម្រាបជូនពីការងារមួយចំនួនដើម្បីលើកកម្ពស់បាននូវជីវភាពរស់នៅ សុខភាព អនាម័យ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ និងទាក់ទាញទេសចរណ៍ ក្នុងមូលដ្ឋានអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  បានសម្រេចផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន រយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com