ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា លើកទឹកចិត្តនគរបាល ទៅសិក្សានៅតួកគី ត្រូវខិតខំអភិវឌ្ឍខ្លួនស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល
ថ្ងៃទី ៖ 02-09-2025, ដោយ​​ Dara007 , 28 Views
                     
ភ្នំពេញៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្ត និងជំរុញដល់សិស្សនគរបាលមួយក្រុម ដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី ខិតខំរៀនសូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិនិងប្រជាជន ស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ខិតខំសម្របសម្រួលដើម្បីផ្ដល់ឱកាសសិក្សារៀនសូត្រនៅប្រទេសតួកគី ដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា។

លោកបានជំរុញនិងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រូ និងនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។ បើតាមលោក មាននគរបាល ជាពិសេសនគរបាលបន្តវេន ច្រើននាក់ណាស់ ដែលចង់បានឱកាសទៅសិក្សានៅក្រៅប្រទេស ប៉ុន្តែក្នុងចំណោមនោះមានតែសិស្សជ័យលាភី ដែលមានលក្ខណៈសម្បត្តិសមស្របដូចសិស្សនគរបាលនាជំនួបនេះតែប៉ុណ្ណោះ ដែលអាចទទួលបានឱកាសទៅសិក្សាស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសសម័យដែលផ្ដល់អាហារូបករណ៍។ ដូច្នេះឯកឧត្តម សង្ឃឹមថា សិស្សអាហារូបករណ៍ នឹងមិនធ្វើឱ្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ខកបំណងឡើយ។

ក្នុងន័យនេះ លោក ស សុខា បានផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់និស្សិតនគរបាលទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងដកស្រង់បទពិសោធឱ្យបានច្រើន ដើម្បីចូលរួមរែកពន់ការងាររបស់កងកម្លាំងនគរបាលជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំបន្ថែមទៀតដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវគោរពឱ្យបាននូវបទវិន័យរបស់កងកម្លាំងនគរបាលជាតិក្នុងពេលដែលកំពុងសិក្សា រក្សាសេចក្ដីថ្លៃថ្នូរ កិត្តិយស ជូនជាតិមាតុភូមិ និងពេលដែលត្រឡប់មកវិញ ត្រូវចែករំលែកនូវបទពិសោធ ចំណេះ ជំនាញល្អៗ ដល់ប្អូនៗជំនាន់ក្រោយ និងត្រូវចងក្រងទុកជាមេរៀន ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហានានាដែលមានការប្រឈមជាក់ស្តែង។

បើតាមរបាយការណ៍ លោកនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឆ្នាំ សិក្សា២០២៤-២០២៥ សាធារណរដ្ឋតួកគី បានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ៨កន្លែង (ជំនាន់ទី១) ក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤កន្លែង សិក្សារយៈពេល ២ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ ចំនួន ៤កន្លែង សិក្សារយៈពេល ៥ឆ្នាំ នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល នៃបណ្ឌិត្យសភានគរបាលជាតិតួកគី។

ដោយឡែក ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានបន្តថា សាធារណរដ្ឋតួកគី ក៏បានផ្តល់អាហារូបករណ៍ បន្ថែមទៀតដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ១០កន្លែង (ជំនាន់ទី២) មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ៥កន្លែង នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល។ 

សរុបទាំង២ជំនាន់ សាធារណរដ្ឋតួកគី បានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ១៨កន្លែង ស្មើនឹងនិស្សិត ចំនួន ១៨រូប ក្នុងនោះមានប្រុស ១២រូប និងស្រី ចំនួន ៦រូប។

សូមបញ្ជាក់ថា បណ្ឌិត្យសភានគរបាលជាតិតួកគី(TNPA) គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលទទួលខុសត្រូវលើគ្រប់ទម្រង់នៃការបណ្តុះបណ្តាលមន្រ្តីនគរបាល រួមទាំងថា្នក់ដឹកនាំកម្រិតមធ្យម និងថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុតនៃអង្គភាពនគរបាលជាតិតួកគី ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣៧ ក្រោមឈ្មោះវិទ្យាស្ថាននគរបាល និងបានប្តូរឈ្មោះជាបណ្ឌិត្យសភានគរបាលជាតិតួកគី បន្ទាប់ពីត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សាតួកគីក្នុងឆ្នាំ១៩៨៤ ហើយបានក្លាយជាសមាជិកនៃក្រុមប្រឹក្សាអន្តរសាកលវិទ្យាល័យតួកគីក្នុងឆ្នាំ២០០១ ដោយការធ្វើវិសោធនកម្មច្បាប់។ បណ្ឌិត្យសភានគរបាលជាតិតួកគី(TNPA) មានរចនាសម្ព័ន្ធចំនួន១១ រួមមាន៖ ១- មហាវិទ្យាល័យសន្តិសុខមាតុភូមិ ២- មជ្ឈមណ្ឌលបណ្តុះបណ្តាលនាយនគរបាល (PCTC) ៣- សាលាវិជ្ជាជីវៈនគរបាលនៃឧត្តមសិក្សា (PVSHE) ៤- កម្មវិធីបណ្តុះបណ្តាលមន្ត្រីនគរបាលសហគម  ៥- មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល (PVTC) ៦- វិទ្យាស្ថានវិទ្យាសាស្ត្រសន្តិសុខ ៧- វិទ្យាស្ថានកោសល្យវិច័យ ៨- ការបណ្តុះបណ្តាលវគ្គវិក្រឹតការ ៩- វិទ្យាស្ថានចរាចរណ៍ ១០- សកម្មភាពអន្តរជាតិ និង ១១- ការបោះពុម្ពផ្សាយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គិតត្រឹម​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើ​ប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃប្រ​មា​ណជាង ១៩ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​វិស័យ​ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com