ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មនុស្ស១៨នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ថ្ងៃ
ថ្ងៃទី ៖ 26-08-2025, ដោយ​​ Dara007 , 146 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល ៦ថ្ងៃ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងសរុប ចំនួន២៨ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៨នាក់ និងរងរបួស ៣០នាក់។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរង គ្រោះថ្នាក់ចរាចរណ៍ទាំង២៨ករណីនោះ រួមមាន ថ្ងៃទី២០សីហា មាន៤ករណី ស្លាប់៣នាក់ រងរបួស៥នាក់ ថ្ងៃទី២១សីហា មាន៣ករណី ស្លាប់១នាក់ របួស ៦នាក់ ថ្ងៃទី២២សីហា មាន៥ករណី ស្លាប់១នាក់ របួស៩នាក់ ថ្ងៃទី២៣សីហា មាន៥ករណី ស្លាប់៣នាក់ របួស២នាក់ ថ្ងៃទី២៤សីហា មាន៥ករណី ស្លាប់៧នាក់ របួស១នាក់ និងថ្ងៃទី២៥សីហា មាន៦ករណី ស្លាប់៣នាក់ និងរងរបួស៧នាក់។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងរយៈពេល៦ថ្ងៃមកនេះ មាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពត កែប ពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្វាយរៀង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បណ្តុះកូនឈើចម្រុះ បានប្រមាណ៣លានដើម ដើម្បីទុកចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងដាំស្តារព្រៃសហគមន៍ ខណៈក្នុងផែនការគ្រោងជំរុញឱ្យបានដល់៥លានដើម នៅដើមរដូវវស្សាខាងមុខនេះ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com