ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហេង សួរ រម្លឹកពីទិដ្ឋភាព និងរូបភាពទទួលស្វាគមន៍ពលករយ៉ាងកក់ក្តៅនៅច្រកព្រំដែន
ថ្ងៃទី ៖ 23-08-2025, ដោយ​​ Dara007 , 139 Views
                     
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរម្លឹកអំពីទិដ្ឋភាព និងរូបភាពទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ នៅតាមបណ្តាច្រកព្រំដែនចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដល់ទឹកដីកំណើតវិញជាលើកដំបូង បន្ទាប់ពីនៅថៃមានការបារម្ភដល់ការធ្វើទុក្ខបុកម្និញពីក្រុមជាតិជ្រុលនិយមថៃ។

ការរំលឹករបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញផ្សព្វផ្សាយអំពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសនោះ លោក ហេង សួរ បានលើកឡើងថា អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តជាប់ព្រំដែន បានរួមសហការគ្នាល្អក្នុងការរៀបចំមណ្ឌលសំចត និងកន្លែងទទួលពលករចំនួន ៦កន្លែងដើម្បីរង់ចាំទទួលស្វាគមន៍ពលករត្រឡប់មកពីប្រទេសថៃ។

ដោយឡែក សមត្ថកិច្ចនៅតាមច្រកព្រំដែនបានសម្រួលមិនទាមទារឯកសារ ឬមួយការបំពេញបែបបទនៅពេលដែលប្រជាពលរដ្ឋនិងពលករវិលត្រឡប់មកវិញនោះទេ។ លោកបញ្ជាក់ថា នៅមណ្ឌលសំចតទាំង៦ មានមន្ត្រីក្រសួងការងាររង់ចាំទទួលស្វាគមន៍ និងផ្តល់ព័ត៌មានការងារ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងប្រាប់ពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម។ ជាមួយគ្នានោះ ក៏មានរដ្ឋបាលថ្នាក់ក្រោមជាតិ និងយុវជនស្ម័គ្រចិត្ត បានចូលរួមចំណែកនៅទីនោះដើម្បីសម្របសម្រួលការហូរចូលមកវិញនៃបងប្អូនពលករ ជួយលើកដាក់ឥវ៉ាន់ ផ្តល់ជូនទឹកសុទ្ធ ផ្តល់បញ្ជីឈ្មោះរោងចក្រ ផ្តល់រថយន្តធ្វើដំណើរទៅស្រុកកំណើតដោយមិនគិតថ្លៃ ក៏ដូចជាមានការឆុងមីជូនផងដែរ។

លោកថ្លែងថា៖«ឥឡូវនេះ នៅពេលដែលយើងធ្វើការអង្គេតមើលទៅទាំងអង្គការ IOM ឬក៏អង្គការផ្សេងៗទៀតដែលពាក់ព័ន្ធ នៅពេលដែលគាត់បានសួរបងប្អូនប្រជាពលរដ្ឋរបស់យើងដែលគាត់ត្រឡប់មកវិញនេះ គាត់បានកោតសរសើរ ហើយគាត់ពេញចិត្តចំពោះការសម្រួបសម្រួលរបស់រាជរដ្ឋាភិបាលក្នុងការទទួលស្វាគមន៍គាត់នៅតាមច្រក»។

សូមបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះអាវុធ និងការបិទព្រំដែនដោយឯកតោភាគីរបស់ថៃ រាជរដ្ឋាភិបាលបានប្រមើលឃើញថា កំសួលនៃក្រុមជាតិជ្រុលនិយមថៃនឹងបង្កើនការធ្វើទុកបុកម្និញលើពលករកម្ពុជា ហេតុនេះ សម្តេចតេជោ ក៏ដូចជាសម្តេចធិបតី បានផ្តល់ជាអនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនចូលទៅទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងបានអំពាវនាវដល់បងប្អូនវិលត្រឡប់មកប្រទេសកំណើតវិញ បើសិនជាខ្លួនយល់ថា មានការរើសអើង យាយី ធ្វើទុក្ខបុកម្និញចំពោះសុខសុវត្ថិភាពបងប្អូន។ គិតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរត្រឡប់មកពីប្រទេសថៃ មានចំនួនសរុបប្រមាណជាង៩០ម៉ឺននាក់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ ទឹកពិសាកម្ពុជា បានបង្កើនថវិកាបរិច្ចាគពីចំនួន ៥០០,០០០ ទៅ ១,០០០,០០០ ដុល្លារអាមេរិក ជូនទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាទឹកចិត្តក្រុមហ៊ុនខ្មែរ ដើម្បីស្នាមញញឹមកុមារកម្ពុជា ដោយស្ថិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com