ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជានៅប្រទេសចិន បានប្រកបដោយផ្លែផ្កា និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោក ស៊ី ជីនពីង
ថ្ងៃទី ៖ 02-09-2025, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ លោក មាស សុភ័ណ្ឌ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចិន បានប្រកបដោយផ្លែផ្កា ដោយសម្តេចត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង ព្រមទាំងថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាពិនិត្យចិនមួយចំនួនទៀត។

ថ្លែងប្រាប់អ្នកព័ត៌មានក្នុងសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ-បូក នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា «នៅក្នុងពេលអញ្ជើញទៅដល់ទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយសដ៏ខ្ពង់ខ្ពស់ពីតំណាងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលចិន និងថ្នាក់ដឹកនាំទីក្រុងធានជីន បន្ទាប់មកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោកប្រធានាធិបតី ស៊ី ជីនពីង»។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញ ទៅ ប្រទេសចិន កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ ដំណើរអញ្ជើញទៅ ប្រទេស ចិននេះ ធ្វើឡើងតបតាមការអញ្ជើញ របស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។

ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននាពេលនេះ ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំ ខាង លើ ហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, លោក វ៉ាង ហ៊ូនីញ ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន, លោក ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី, លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, លោក Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោក អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គិតត្រឹម​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើ​ប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃប្រ​មា​ណជាង ១៩ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​វិស័យ​ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com