ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រាជរដ្ឋាភិបាលពង្រីកផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ
ថ្ងៃទី ៖ 16-05-2025, ដោយ​​ Dara007 , 52 Views
                     
កំពង់ស្ពឺៈ រាជរដ្ឋាភិបាលពង្រីកផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ ដើម្បីម្រើឱ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារ ដែលមានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលំហែបៃតង នៅតំបន់ភ្នំខ្នងផ្សារនេះ គឺជាការផ្តួចផ្តើមនិងចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែលសម្ដេចបានមកបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ កាលពីអំឡុងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។

រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បន្ដថា សមិទ្ធផលទាំងនេះ នឹងក្លាយជាចំណងដៃថ្មីមួយដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាំងបំពង់ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ក៏ដូចជាការតភ្ជាប់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ពិសេសគឺជាសមិទ្ធផលដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូនផងដែរ។

លើកឡើងក្នុងឱកាសនោះដែរលោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតសំខាន់លើមុំបីគឺ ការពង្រឹង គោលនយោបាយ ការកសាងរដ្ឋបាលឌីជីថលនិងការពង្រីកការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញបង្វិលយុទ្ធសាស្រ្តចំនួនបី គឺភាពស្អាត ភាពបៃតង និងចីរភាព មកធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់តម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព តាមរយៈការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពនានា សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍន៍បៃតង។

សូមបញ្ជាក់ថា ​ការ​អភិវឌ្ឍន៍តំបន់ព្រៃភ្នំដ៏មានសក្ដានុពល​នេះ ធ្វើឡើងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាសហគមន៍ តាមរយៈការបម្រើសេវាទេសចរណ៍។គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ នឹងជួយផ្សព្វផ្សាយអំពីការគាំទ្ររបស់រដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ព្រមទាំងជួយជំរុញចលនាទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តកាន់តែច្រើន។ ការងារនេះ នឹងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍នានា ដែលទាំងនេះក៏បានចូលរួមចំណែកដល់ការការពារនិងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពផងដែរ។ អត្ថបទ៖ប៊ុត សារុន ការផ្សងប្រផ្នូលពីព្រះរាជពិធីច្រត់ព្រះព្រះនង្គ័លឆ្នាំនេះពោតសណ្តែតស្រូវនឹងទទួលបានទិន្នផលច្រើន វិទ្យុជាតិកម្ពុជា យី វិច្ឆិកា និង ជួន បូណា ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះព្រាហ្មណ៍ព្រះរាជគ្រូបានឱ្យដឹងថា គោឧសភរាជ បានបរិភោគ ពោតចំនួន៩៥ភាគរយ សណ្ដែក ចំនួន ៩៥ភាគរយ ក្នុងចំណោមអាហារទាំងប្រាំពីរមុខ រួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ។ សម្លេង( តាមរយៈការបរិភោគរបស់ គោឧសភរាជ បានបង្ហាញថា ស្រូវ ពោត បានទទួលផល ៩៥% និង សណ្ដែត ៨៥ %......... ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ក្នុងឆ្នាំនេះ ​ប្រព្រឹត្តទៅ​នៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ស្ថិតក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ (ជាប់ផ្លូវជាតិលេខ៤ ) ក្រោម​ព្រះរាជាធិ​ប​តី​ភាព ​ព្រះករុណា ​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា  និងមានការអញ្ជើញចូលរួមពីសម្តេចអគ្គមាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋភា សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូត នៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ផងដែរ។ ក្នុងព្រះរាជពិធីប្រពៃណីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសព្វព្រះរាជហឬទ័យព្រះរាជានុញ្ញាតឱ្យឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ជា​ស្តេច​មាឃ និង​លោកជំទាវឈុន ស៊ីន ជា​មេ​ហួ ។ អ៊ុំស្រី សុខ ហ៊ីម ប្រជាពលរដ្ឋនៅក្នុងខេត្ដកំពង់ស្ពឺ បានត្រៀមរៀបចំគ្រាប់ពូជដំណាំផ្សេងៗ ជាពិសេស ពូជស្រូវ សណ្ដែក ពោធ និងបន្លែ ដើម្បីធ្វើកសិកម្មសម្រាប់បង្កបង្កើនផលក្នុងរដូវវស្សាឆ្នាំនេះ ។ អ៊ុំស្រី សុខ ហ៊ីម ជាប្រជាកសិករនៅខេត្តកំពង់ស្ពឺបានបង្ហាញអារម្មណ៍រីករាយត្រេកអរយ៉ាងខ្លាំងដោយសង្ឃឹមថា ឆ្នាំនេះ ការធ្វើកសិកម្មរបស់ខ្លួននឹងទទួលទិន្នផលខ្ពស់ បន្ទាប់ពីគោឧសភរាជ បរិភោគ ស្រូវ ពោត សណ្ដែក ៩៥ភាគរយ និងស្រូវ៨៥ ភាគរយ ក្នុងចំណោមអាហារទាំងប្រាំពីរមុខ រួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ។ សម្លេង ( បើមានប្រផ្នូលអ៊ីចឹង.... ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជបវេណីដ៏សំខាន់ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។ ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។ សូមបញ្ជាក់ថា  ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះឱ្យកានលតែមានភាពអធិកធមសប្បាយរីករាយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ស្ពឺៈ រាជរដ្ឋាភិបាលពង្រីកផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ ដើម្បីម្រើឱ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារ ដែលមានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com