ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដីរំលឹកពលរដ្ឋកុំគិតអវិជ្ជមានលើកងកម្លាំងនគរបាលជាតិទៅរៀននៅប្រទេសជិតខាង
ថ្ងៃទី ៖ 16-05-2025, ដោយ​​ dara007 , 55 Views
                     
កណ្ដាលៈ នាយករដ្ឋមន្រ្ដី បានរំលឹកពលរដ្ឋកុំគិតអវិជ្ជមានលើកងកម្លាំងនគរបាលជាតិទៅរៀននៅប្រទេសជិតខាង ហើយចោទថាក្លាយទៅជាជាតិនោះឱ្យសោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ឃើញថា មានការគិតក្នុងន័យអវិជ្ជមាន ទៅលើកងកម្លាំងនគរបាលជាតិ នៅពេលចេញទៅហ្វឹកហ្វឺន និងទទួលការបណ្តុះបណ្តា នៅប្រទេសជិតខាង ខណៈដែលសម្តេចអះអាងថា កងកម្លាំងនគរបាលជាតិ គឺការពារផលប្រយោជន៍ជាតិ ទោះរៀនដល់ប្រទេសណាក៏ដោយ ក៏នៅតែជាកងកម្លាំងនគរបាលជាតិខ្មែរ ដែលចាំការពារផលប្រយោជន៍ និងអធិបតេយ្យភាពជាតិខ្មែរ ។ 

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចសហការរបស់កម្ពុជា មិនថាជាមួយប្រទេសថៃ ឡាវ ឬវៀតណាមនោះទេ គឺសុទ្ធតែមានកិច្ចសហការក្នុងការផ្លាស់ប្តូរការហ្វឹកហ្វឺន និងទស្សនកិច្ចសិក្សាជាដើម តួយ៉ាងបណ្តាប្រទេសធំៗលើពិភពលោក ដូចជា រុស្ស៊ី អាមេរិក បារាំង អូស្តា្រលីជាដើម ក៏មានការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់សិក្ខាមផងដែរ ដោយសារតែបច្ចុប្បន្ននេះ ប្រទេសមួយត្រូវមានប្រាស្រ័យទាក់ទង មិនអាចរស់នៅដាច់ដោយឡែកនោះទេ ។

បន្ថែមលើនេះ សម្តេចធិបតី កត់សម្គាល់ថា ការទៅទទួលការបណ្តុះបណ្តានូវជំនាញ និងការហ្វឹកហ្វឺន របស់កងកម្លាំងនគរបាលជាតិ ជាមួយប្រទេសជិតខាង តែងតែទទួលបាននូវការវាយតម្លៃក្នុងជ្រុងអវិជ្ជមាន ដែលបង្កឱ្យមានការប៉ះពាល់នូវទំនាក់ទំនង កិច្ចសហការរវាងប្រទេសជិតខាង ក៏ដូចជាប៉ះពាល់ដល់សតិអារម្មណ៍ផ្ទាល់ របស់កងកម្លាំងនគរបាលជាតិ ដែលទទួលការហ្វឹកហ្វឺនផងដែរ ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះបណ្តាប្រទេសជាមិត្ត ក្នុងការផ្តល់នូវកិច្ចសហការ គាំទ្រទៅលើការបណ្តុះបណ្តា ដល់កងកម្លាំងនគរបាលជាតិកម្ពុជា ខណៈដែលកម្ពុជា ក៏ផ្តល់សហការ ក្នុងការបណ្តុះបណ្តាល ជាមួយប្រទេសជិតខាងវិញផងដែរ ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែតបានណែនាំឱ្យកងកម្លាំងនគរបាលជាតិ ត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហ្វឺនឱ្យបានម៉ត់ចត់ ហើយការហ្វឹកហ្វឺនទៀតសោត ត្រូវចេញពីសាលា ខណៈដែលសាលាត្រូវធានាស្តង់ដារ ជាពិសេសមន្ត្រីនរគបាលយុត្តិធម៌តែម្តង ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ស្ពឺៈ រាជរដ្ឋាភិបាលពង្រីកផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ ដើម្បីម្រើឱ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារ ដែលមានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com