ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី បញ្ជាឱ្យកងកម្លាំងនគរបាលបង្កើនស្ដង់ដាក្នុងការពន្លត់អគ្គីភ័យ
ថ្ងៃទី ៖ 16-05-2025, ដោយ​​ Dara007 , 38 Views
                     
កណ្ដាលៈ សម្តេចធិបតី បានបញ្ជាឱ្យកងកម្លាំងនគរបាលបង្កើនស្ដង់ដាក្នុងការពន្លត់អគ្គីភ័យ ដើម្បីឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍកំណើនសេដ្ឋកិច្ច អគារខ្ពស់ៗ និងបុរីដែលមានមនុស្សរស់នៅច្រើនកុះករ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យកងកម្លាំងនគរបាលជាតិសូមយកចិត្តទុកដាក់ដល់ការងារបង្ការ និងពន្លត់អគ្គិភ័យ និងការត្រៀម កម្លាំង- ឧបករណ៍ មធ្យោបាយ ក្នុងការចូលរួមសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។ សម្ដេចធិបតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់រៀបចំទុកដាក់ប្រើប្រាស់គ្រឿងអគ្គិសនីពិនិត្យមើល បិតភ្លើងហ្គាស៍ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុនចេញពីផ្ទះការពារប្រសើរជាងសង្គ្រោះព្យាបាលកុំឱ្យមានការសោកស្ដាយផ្សេងៗកើតឡើង។

ជាមួយគ្នានេះ សម្ដេចធិបតី បានសម្ដែងនូវការកោតសរសើរចំពោះការត្រៀមលក្ខណៈ និងចេញប្រតិបត្តិការរបស់កងកម្លាំងពន្លត់អគ្គីភ័យដោយសហការជាមួយស្ថាប័នផ្សេងៗ ក្នុងការសង្គ្រោះប្រជាពលរដ្ឋបានល្អ។ ប្រពន្ធ័សន្តិសុខតាមរយៈការផ្ដល់ព័ត៌មានតាមរយៈប្រព័ន្ធអនឡាញវិទ្យុ និងទូរទស្សន៍ជាការចាំបាច់ ដើម្បីទប់ស្កាត់នូវការគ្រោះថ្នាក់ផ្សេងៗផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ស្ពឺៈ រាជរដ្ឋាភិបាលពង្រីកផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ ដើម្បីម្រើឱ្យគោលដៅលំហែបៃតងតំបន់ភ្នំខ្នងផ្សារ ដែលមានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com