ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី បញ្ជាឱ្យស្រង់បញ្ជីឈ្មោះមន្រ្ដីដែលមានអតីតភាពលើស១០ឆ្នាំ ត្រូវផ្ដល់មេដៃ
ថ្ងៃទី ៖ 20-03-2025, ដោយ​​ Dara007 , 160 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យស្រង់បញ្ជីឈ្មោះមន្រ្ដីដែលមានអតីតភាពលើស១០ឆ្នាំ ត្រូវផ្ដល់មេដៃ និងប័ណ្ណសរសើរ ដើម្បីលើកទឹកចិត្ដជូនមន្រ្ដីដែលបានខិតខំពេញការងារឱ្យពួកគាត់។ ការបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ដែលពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌល ដឹ ព្រីមៀ សែនសុខ នៅព្រឹកថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០២៥នេះ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេស ធ្វើការងារសហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ស្រង់ឈ្មោះមន្រ្ដី ដែលបានធ្វើការងារយ៉ាងតិច ១០ ឆ្នាំឡើង ដើម្បីរៀបចំផ្ដល់មេដាយជូនមន្រ្ដីរាជការតែម្ដងជាលក្ខណៈទ្រង់ទ្រាយធំ។

សម្ដេចធិបតីបានបញ្ជាក់ថា យន្តការផ្ដល់មេដាយជូនមន្រ្ដីនេះ គឺជាយន្តការពិសេស ដោយត្រូវពិនិត្យទាំងមន្រ្ដីក្របខណ្ឌ និងមន្រ្ដីកិច្ចសន្យា ដែលធ្វើការលើសពី ១០ឆ្នាំ ហើយមិនទាន់ទទួលបានមេដាយសោះ ដើម្បីរៀបចំមេដាយជូនពួកគាត់។

ទន្ទឹមនឹងនេះ សម្ដេចធិបតីអះអាងថា ការផ្ដល់មេដាយជូនមន្រ្ដីនេះ គឺត្រូវពិនិត្យមើលឱ្យច្បាស់ថា មន្រ្ដីដែលទទួលបានមេដាយនេះ គឺជាមន្រ្ដីដែលសកម្ម និងមានវត្តមានធ្វើការ មិនមែនមន្រ្ដីដែលអត់មានមុខមកធ្វើការ ឬមួយក៏មានបញ្ហាអ្វីផ្សេងៗនោះទេ គឺត្រូវពិនិត្យឱ្យចំគោលដៅតែម្ដង លើការផ្ដល់ជូនមេដាយជូនដល់មន្រ្ដីរបស់យើង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឥណ្ឌា បានប្រកាសជួយបោសសម្អាតមីនភូមិមួយក្នុងខេត្តពោធិ៍សាត់ ដើម្បីឱ្យកម្ពុជាអាចសម្រេចនូវគោលដៅមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមចក្ខុវិស័យដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com