ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា
ថ្ងៃទី ៖ 02-07-2026, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនជឿនលឿនឆាប់រហ័ស។ការប្រកាសបើកជំហរសិទ្ធិដល់គ្រប់អង្គការក្រៅរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីអបអរខួប៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ PSE និងប្រគល់ សញ្ញាបត្រជូនដល់សិស្ស-និស្សិតជ័យលាភីចំនួន៥០០ នាក់ (ស្រី៣១៩ នាក់) ក្នុងកម្រិតរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ។

សម្ដេចធិបតី មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជាមានអង្គការសង្គមស៊ីវិលចំនួនជាង ៣៥០០ អង្គការសង្គមស៊ីវិល ដែលជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល ហើយដៃគូរបែបនេះដែលរាជរដ្ឋាភិបាលនឹងបន្តគាំទ្រ ជួយថែមទៀត ជាពិសេសអង្គការសង្គមស៊ីវិលដែលធ្វើការងារពិតប្រាកដជួយពលរដ្ឋកម្ពុជាពិតប្រាកដ។ សម្ដេចធិបតីអះអាងថា អង្គការសង្គមស៊ីវិលដែលធ្វើការពិតប្រាកដជួយដល់កម្ពុជា តាមរយៈការផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋពិតប្រាកដ ដូចជាសិទ្ធិទទួលបានការអប់រំ និងថែទាំសុខភាព ពិសេសសិទ្ធិរស់រានមានជីវិត គឺរាជរដ្ឋាភិបាលមានការគាំទ្រ និងជួយឧបត្ថម្ភបន្ថែមផងដែរ។

ជាក់ស្ដែង សម្ដេចធិបតី បានគូសបញ្ជាក់ថា ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ រាជរដ្ឋាភិបាលមិនឱ្យត្រីទេ ប៉ុន្ដែឱ្យសន្ទូចត្រី ដូចអង្គការកាលពីដំណាក់កាលដំបូងឱ្យអាហារហូបសិន បន្ទាប់មកបានផ្ដល់ការអប់រំដល់កុមារកម្ពុជា ដែលបានកសាងធនធានមនុស្សដែលមានសត្ថភាព និងមានភាពម្ចាស់ការ។

សម្ដេចធិបតីនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព និងអង្គការអាចបន្តជួយដល់សង្គមជាតិដែលអាចធ្វើទៅបាន។

សម្ដេចធិបតី ក៏បានកោតសរសើរចំពោះទស្សនវិស័យរបស់ អង្គការ PSE ដែលមិនត្រឹមតែផ្ដោតលើការផ្ដល់ជំនួយបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្ដែបានផ្ដោតលើការបង្កើតសមត្ថភាពឱកាសយូរអង្វែង និងរយៈពេលនៃការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កុមារ និងយុវជនដែលមានជីវភាពខ្វះខាតរបស់កម្ពុជាផងដែរ។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ ដែល១ដុំៗមានទម្ងន់ពី៥០០ទៅ៦០០គីឡូក្រាម ដើម្បីយកទៅត្រៀមរៀបចំជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដែលខូចខាតជាយូរម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com