ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ថ្មបាយក្រៀម និងថ្មភក់ យកទៅជួសជុលកាំជណ្តើរ ផ្នែកខាងលិចប្រាសាទនាគព័ន្ធ
ថ្ងៃទី ៖ 02-07-2026, ដោយ​​ Dara007 , 8 Views
                     
សៀមរាបៈ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ ដែល១ដុំៗមានទម្ងន់ពី៥០០ទៅ៦០០គីឡូក្រាម ដើម្បីយកទៅត្រៀមរៀបចំជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដែលខូចខាតជាយូរមកហើយ ឱ្យប្រសើរឡើងវិញ។

លោក អ៊ិត ស្រេង បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កម្លាំងកម្មករជាង១២នាក់ កំពុងតែទទួលខុសត្រូវលើការងារដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ មកកាន់ប្រាសាទនាគព័ន្ធ។ លោកបន្តទៀតថា មធ្យោបាយចម្បងៗ ដែលប្រើប្រាស់ក្នុងការដឹកជញ្ជូនថ្ម មានការដឹកជញ្ជូនតាមផ្លូវទឹក ដោយប្រើទូកចំនួនពីរគ្រឿងចងភ្ជាប់គ្នា ទៅដឹកថ្មពីដីគោកចម្ងាយប្រហែល៤០០ម៉ែត្រ សំដៅទៅការដ្ឋាន ដោយមួយជើងៗ ចំណុះទូកអាចផ្ទុកទម្ងន់បានចាប់ពី១តោន ហើយអុំបណ្តែតតាមទឹកបារាយណ៍ រួចហើយប្រើឧបករណ៍កៅឡាក់លើកដាក់លើរន្ទា លើកថ្មឡើងមកលើគោក និងរុញថ្មទាំងនោះ ចូលទីតាំងដែលត្រូវការ។ ចំណែកមធ្យោបាយដឹកជញ្ជូនដំណាក់កាលទី២ គឺលើកថ្មដាក់លើរទេះរុញ ហើយអូសដោយកម្លាំងមនុស្ស។ ការដឹកជញ្ជូនថ្មដំណាក់កាលទី២នេះ មានរយៈចម្ងាយប្រមាណ៣០០ម៉ែត្រ ពីកំពង់ទឹកទៅដល់ការដ្ឋាន។

លោក អ៊ិត ស្រេង បញ្ជាក់ថា ការជញ្ជូនថ្មនេះ មានការលំបាកច្រើន ដោយត្រូវអត់ធ្មត់ និងរួបរួមគ្នាទើបអាចធ្វើការងារនេះបាន ហើយអ្នកទាំងអស់ ត្រូវមាន បច្ចេកទេសនៃការអូស ឬយកថ្មឱ្យទៅដល់ទីកន្លែងជួសជុល។ ក្រុមការងារជួសជុលកាំជណ្តើរ ផ្នែកខាងលិចរបស់ប្រាសាទនាគព័ន្ធ បានប្រើប្រាស់កម្លាំងកម្មករចំនួន១២នាក់ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនថ្មនេះ។

ក្នុង១ថ្ងៃៗ ក្រុមការងារអាចជញ្ជូនថ្មបានចំនួន៨ដុំ។ ការដឹកជញ្ជូនថ្មដ៏លំបាកនេះ បានចាប់ផ្ដើមតាំងពីកណ្ដាលខែឧសភា ឆ្នាំ២០២៦ រហូតមកដល់ពេលនេះ កម្លាំងការងារបានដឹកជញ្ជូនថ្មចំនួន ៥០ដុំ ហើយអាចចំណាយពេលជាង២ខែ ទើបអាចនាំថ្មគ្រប់ចំនួនសម្រាប់ប្រើប្រាស់តាមតម្រូវការជួសជុល។

បុគ្គលិកគ្រប់គ្រងការដ្ឋានជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ ឱ្យដឹងថា ការជញ្ជូនថ្មដ៏លំបាកនេះ យើងត្រូវអត់ធ្មត់ រួបរួមគ្នាទើបអាចធ្វើការងារនេះបាន ហើយអ្នកទាំងអស់ ត្រូវមានបច្ចេកទេសនៃការអូស ឬយកថ្មទៅដល់ទីកន្លែងជួសជុល ព្រោះវាមានទម្ងន់ធ្ងន់ចាប់ពីរយគីឡូក្រាម រហូតដល់រាប់តោន ទាមទារការប្រើប្រាស់បច្ចេកទេសខ្ពស់កុំឱ្យខូចខាត ឬប៉ះពាល់ថ្ម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ ដែល១ដុំៗមានទម្ងន់ពី៥០០ទៅ៦០០គីឡូក្រាម ដើម្បីយកទៅត្រៀមរៀបចំជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដែលខូចខាតជាយូរម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com